ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងមានការហោះហើរត្រង់ពីបណ្ដាប្រទេសមួយចំនួនទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នាពេលខាងមុខ កម្ពុជា នឹងមានការហោះហើរត្រង់ពីបណ្ដាប្រទេសមួយចំនួនទៀត ខណៈកម្ពុជា បានចុះកិច្ចព្រមព្រៀងបើកច្រកផ្លូវអាកាសជាមួយបណ្ដាប្រទេសនានា ជាបន្តបន្ទាប់។

ការអះអាងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលបំពេញការងារនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ទៅលើការបើកច្រកទំនាក់ទំនងផ្នែកផ្លូវអាកាស ដែលនាពេលខាងមុខ អាចនឹងមានហោះហើរត្រង់ពីអូស្ត្រាលីមកកម្ពុជាតែម្ដង។ ប៉ុន្តែ នាពេលបច្ចុប្បន្ន គឺត្រូវចុះចតនៅប្រទេសផ្សេងសិន មុននឹងមកដល់កម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ជួបប្រជាជនអូស្ត្រាលីថ្ងៃមុនថា ថ្ងៃណាបានយើងហោះត្រង់ ខ្ញុំថា អត់អីទេព្រលាន យន្ដហោះយើងធ្វើ ឥឡូវយើងចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ថ្ងៃក្រោយអាចបើកច្រកនៅពេលដែលមានចំនួនមនុស្សធ្វើដំណើរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងដែរថា នាពេលខាងមុខ កម្ពុជា នឹងមានការហោះហើរត្រង់ច្រើនថែមទៀត ហើយថ្មីៗនេះ ក៏មានការចចារបើកការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។

«ថ្ងៃមុនយើងទើបនឹងចចារបើកជាមួយនឹងប្រទេសឥណ្ឌា ដើម្បីឲ្យមានការហោះហើរ Direct ហើយនឹងបើកច្រក Direct ផ្សេងៗទៀត សូម្បីតែជាប្រទេសដែលមានស្រាប់ ខ្ញុំទៅឥណ្ឌូណេស៊ី ខ្ញុំទៅថៃ ជួបជាមួយហ្វីលីពីន គឺយើងចចារដើម្បីបើកច្រកហោះហើរត្រង់ផ្សេងៗទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សបម្រើដល់វិស័យទេសចរណ៍ ត្រូវតែរៀបចំព្រមគ្នាតែម្ដង ដើម្បីឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


