Connect with us

ព័ត៌មានជាតិ

ឥណ្ឌា​ ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សែន​ដូ​ស​ដល់​កម្ពុជា

បានផុស

នៅ

​ការ​បញ្ជាក់​ពី​ការផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​សន្ទនាតាម​ទូរសព្ទ រវាង​លោក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ជាមួយ​លោក បណ្ឌិត ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​។​

Image result for Indian Vaccines
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចសន្ទនា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការ​បរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាប់​លាន​ដូ​ស​ដល់​ប្រទេស​ជាច្រើន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ផង​ដែរ ដែល​បាន​អនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​ជូន​សម​ភាគី​ឥណ្ឌា​ដែរ​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥ លាន​ដូ​ស ដោយ​ស្នើ​សុំ​ឲ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់ វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង ចំនួន ១ លាន​ដូ​ស​។ លោក​បញ្ជាក់​ដែរថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា​ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​ជាការ​ឆ្លើយតប លោក ចៃ​ហ្សា​ន​កា បាន​ថ្លែងថា បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ ទាំង​តម្រូវការ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លោក​បញ្ជាក់​ច្បាស់​ថា ដោយសារ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ហើយ​ប្រទេស​ឥណ្ឌា​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ឥស្សរជន​ដ៏​សំខាន់ និង​ជា​ថ្នាក់ដឹកនាំ​ដ៏​គួរ​ឲ្យ​គោរព ហើយ​នឹង​រាយការណ៍​សំណើសុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស​នេះ ទៅ​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ព្រមទាំង​បាន​សន្យាថា នឹង​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​នេះ​៕ ​

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ដំណើរការចាក់វ៉ាក់សាំងគ្រូពេទ្យជួរមុខ និងកងកម្លាំងនៅព្រំដែន នឹងបន្តដល់ដំណាច់ខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម