Connect with us

ព័ត៌មានជាតិ

អ្នក Share ព័ត៌មានមិនពិតប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ច

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានក្រើនរំលឹកប្រជាពលរដ្ឋថា មុននឹងផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានអ្វីមួយ ពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងសន្តិសុខសង្គម ត្រូវពិចារណាឱ្យបានហ្មត់ចង់ ព្រោះអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នោះ នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្នុងឱកាសលោកជាវាគ្មិននៅក្នុងសន្និសីទព័ត៌មានស្តីពី “ការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងសុខាភិបាល។

លោក គឹម សន្តិភាព  បានមានប្រសាសន៍ថា សម្រាប់អ្នកបង្កើតព័ត៌មានញុះញង់ច្បាស់ជានឹងត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់។ ចំណែកអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នេះ ក៏នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព បានមានប្រសាសន៍ថា “សម្រាប់អ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ ជាការទទួលខុសត្រូវមួយតាមមាត្រា៤៩៥ ប៉ុន្តែសម្រាប់អ្នកចែកចាយបន្ត [ខ្ញុំ]សូមជម្រាបថា ចង់ ឬមិនចង់ គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច”។

លោក បានលើកបង្ហាញថា ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ ការញុះញង់ គឺជាការសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ។

លោក គឹម សន្តិភាព បន្ថែមថា ក្នុងមាត្រា៤៩៥ ក្នុងក្រមព្រហ្មទណ្ឌនេះ បានកំណត់ថា បើការញុះញង់នោះ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍បន្តថា៖ “ពីព្រោះអីការស៊ែរ (Share) មានន័យថា យើងបញ្ជូនសារនេះបន្តឱ្យអ្នកដទៃបានឃើញ។ គោលបំណងនៃការស៊ែរបានន័យថា ជាគោលបំណងនៃការផ្សព្វផ្សាយ។ អ៊ីចឹងចង់ ឬមិនចង់ជាកម្មវត្ថុនៃការស្រាវជ្រាវមួយ របស់អាជ្ញាធរមានសមត្ថកិច្ច”។

លោក គឹម សន្តិភាព បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវពិនិត្យពិច័យឱ្យបានច្បាស់លាស់មុនចែកចាយព័ត៌មានណាមួយ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌណាមួយ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់ខ្លួន។ ជាពិសេសត្រូវមើលពីប្រភពស្ថាប័នផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ ព្រោះប្រភពព័ត៌មានជាចំណុចស្លាប់រស់ដែលបានកំណត់ថា ព័ត៌មានពិត ឬមិនពិត។

ថ្មីៗនេះមានការបង្ហោះ និងចែករំលែកបន្តជាច្រើននូវព័ត៌មានថា មានករណីស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីនោះជារឿងបុគ្គលសុទ្ធសាទ ដោយសារអ្នកស្លាប់នោះមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន គឺមិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងទេ តែត្រូវជនបំពុលសង្គមយករូបថតគាត់មកបំផុសបំផុលថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។​

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា “ក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណៈទុក្ខចំពោះគ្រួសារសព ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ទៅលើការផ្សាយបំផុសប្រឌិតនូវព័ត៌មាននេះ”។

បើតាមលោក គឹម សន្តិភាព បានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការស្លាប់ពាក់ព័ន្ធការចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន គឺជាការផ្សព្វផ្សាយដែលមានគោលបំណងមួយច្បាស់លាស់ក្នុងការបង្កឱ្យមានភាពវឹកវរក្នុងសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យប្រជាពលរដ្ឋទូទៅមានបញ្ហានៅក្នុងអារម្មណ៍ ពិសេសអ្នកបានទទួលវ៉ាក់សាំង៕

អត្ថបទ៖ ច័ន្ទ ​វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ លោក​​ជំទាវ ឱ​ វណ្ណឌីន​៖ មក​ដល់​ពេល​នេះអ្នក​ទទួល​វ៉ាក់សាំងកូវីដ១៩ មាន​សុខភាពធម្មតាទាំងអស់​

អនុក្រឹត្យ​ថ្មី ពិន័យអ្នកគេចវេះ​ចត្តាឡីស័ក​​មួយ​គុណ​ជាប្រាំ មេខ្យល់ឡើង​ដល់​ ៥០​លាន​រៀល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម