ព័ត៌មានជាតិ
ទើបចេញពីពន្ធនាគារ បុរសជនជាតិចិនម្នាក់ ត្រូវឃាត់ខ្លួនម្តងទៀតករណីលួចរ៉ឺម៉កម៉ូតូ
បុរសជនជាតិចិនម្នាក់ ដែលទើបចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនម្តងទៀត ករណីលួចរ៉ឺម៉កម៉ូតូ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅជិតសាលារៀនវត្តបូព៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កូ វៃដុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខEJ4175987 ពាក់ព័ន្ធបទអំពើលួច(យករ៉ឺម៉កនិងម៉ូតូ) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតនៅមុខផ្ទះ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកបន្ថែមថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៩និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ សុខ សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរដឹកភ្ញៀវ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានជិះម៉ូតូនិងរ៉ឺម៉ក ដែលមានម៉ូតូសម្រាប់ទាក់រ៉ឺម៉ក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ 2002 ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1H-1141 និងមានកន្ទុយរ៉ឺម៉ក។ នៅពេលត្រឡប់មកពីផឹកកាហ្វេហើយយកមកទុកនៅមុខផ្ទះដោយពុំបានដកសោម៉ូតូចេញឡើយ ហើយដើរចូលទៅក្នុងផ្ទះ ប្រហែល២០នាទីក្រោយមកបានចេញមកយកម៉ូតូនិងរ៉ឺម៉ក ដើម្បីទៅយកចៅស្រាប់តែបាត់រកពុំឃើញ បន្ទាប់មកខ្លួនបានមកប្ដឹងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្លក្រាម។

លុះមកដល់ថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង១០ និង០០នាទីព្រឹក គេបានប្រាប់ថា រ៉ឺម៉កម៉ូតូត្រូវបានប្តីគាត់រកឃើញហើយនៅក្រោយសាលារៀនវត្តបូព៌ ពេលនោះជនរងគ្រោះបានជិះម៉ូតូទៅដល់ក្រោយសាលារៀនវត្តបូព៌ ឃើញមានមនុស្ស ពីរបីនាក់ ជួយឃាត់ជនសង្ស័យខាងលើដែលកំពុងតែបើកបរ ម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះយកមកប្រគល់ជូនសមត្ថកិច្ចតែម្តង។ លោកបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេមិនបានធ្វើសកម្មភាពលួចយកម៉ូតូនិងរ៉ឺម៉កខាងលើនោះទេ គឺមានមនុស្សប្រុសម្នាក់អាយុប្រហែល៤៤ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ជាមួយជនជាតិខ្មែរ មិនស្គាល់ឈ្មោះ និងមិនស្គាល់ទីលំនៅ ជាអ្នកយកមកឲ្យគេខ្ចីជិះ។ បញ្ជាក់ជនសង្ស័យធ្លាប់ជាប់ពន្ធធនាគារពីបទអំពើលួច(យកម៉ូតូនិងរ៉ឺម៉ក)នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានដោះលេងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី។ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ផ្ទះមួយខ្នងរួមនឹងសម្ភារៈមួយចំនួន ត្រូវបានអគ្គិភ័យឆេះគ្មានសល់ និងរបួសស្រាលម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


