ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រកាសផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិនៃយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់ក្របខ័ណ្ឌយោធាដល់សាច់ញាតិរបស់យោធិនទាំង ២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ។

ការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្រោយទទួលបានសំណើពីយុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសរបស់យោធិនពលីម្នាក់ក្នុងចំណោម យោធិនពលីជីវិតទាំង២០នាក់ កាលពីកន្លងទៅថ្មីៗនេះ ក្នុងការស្នើសុំចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទបន្តពីឪពុករបស់ខ្លួន។ ឆ្លើយតបនឹងសំណើរសុំនេះ សម្ដេចធិបតី ក៏ទទួលឯកភាពឱ្យយុវជនរូបនេះចូលបម្រើក្នុងជួរកងទ័ព ព្រមទាំងប្រកាស់ផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិបង្កើត របស់យោធិនពលីដទៃទៀតផងដែរ។
សម្ដេចធិបតី បានលើកឡើងដូច្នេះថា៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។
សម្ដេចបានបន្តដូច្នេះ «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ មានឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់មួយបានកើតឡើង បណ្ដាលឱ្យយោធិនចំនួន២០រូប បានបាត់បង់ជីវិត និងមានយោធិនឯទៀតរងរបួស។
មរណភាពរបស់យោធិនទាំង២០រូប រាប់ចាប់តាំងពីរាស្ត្រ មន្ត្រី ប្រធាន សមាជិករដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ព្រះរាជា សុទ្ធតែបានសម្ដែងនូវសេចក្ដីតក់ស្លុត និងរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាបានជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


