Connect with us

ព័ត៌មានជាតិ

កុមារី៤នាក់នាំគ្នាទៅលេងទឹកអូរ លង់ស្លាប់ម្នាក់

បានផុស

នៅ

បន្ទាយមានជ័យ៖ កុមារី៤នាក់នាំគ្នាទៅលេងទឹកអូរ ហើយបានលង់ទឹកទាំង៤នាក់ ប៉ុន្តែ៣នាក់ជួយសង្គ្រោះទាន់ និងស្លាប់កុមារីម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កុមារទាំង៤នាក់ ១) ឈ្មោះ អ៊ឹម ដាវ៉ាន ភេទស្រី អាយុ ៥ ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌលសុខភាព។ ២) ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ។ ៣) ឈ្មោះ ភឿន នីតា ភេទស្រី អាយុ ៦ឆ្នាំ នៅរស់ និង ៤) ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ ឆ្នាំរស់។ ក្មេងទាំងបួន រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុក បានបញ្ជាក់ទៀតថា តាមការបំភ្លឺពីឈ្មោះ ឃុត ហៀង ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ កុមារីទាំងបួនបានលេងនៅក្រោមដើមស្វាយចន្ទីនៅមុខផ្ទះរបស់់គាត់។ក្រោយមកគាត់បានទៅដាក់ចំណីឲ្យសត្វមាន់ ពេលនោះគាត់បានឃើញក្មេងៗដើរទៅខាងក្រោយផ្ទះដោយមិនបានចាប់អារម្មណ៍ថាទៅលេងទឹកអូរនោះទេ។

លុះមួយសន្ទុះក្រោយមក គាត់ស្ដាប់ឮក្មេងទាំងនោះស្រែកថាលង់ទឹក គាត់ក៏រត់ទៅមើល ហើយក៏បានឃើញក្មេងទាំង៤នាក់នោះកំពុងលង់ទឹកប្រាកដមែន។ លោកយាយបានចុះស្រង់ក្មេងទាំងនោះចេញពីទឹកអូរក្រោយផ្ទះប្រវែងប្រហែល៣០ម៉ែត្រ ។

ស្របពេលកំពុងស្រង់បណ្ដើរ លោកយាយបានស្រែកឲ្យអ្នកភូមិមកជួយបណ្ដើរ។ ពេលនោះឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ ៤០ឆ្នាំ បានឮក៏មកជួយស្រង់ក្មេងចេញពីទឹកអូរនោះដែរ រួចយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំទួលពង្រ ប៉ុន្តែកុមារីម្នាក់បានស្លាប់។

ក្រោយមានក្មេងស្រីលង់ស្លាប់ លោកវរសេនីយ៍ឯក បេន សំអាត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលទៅលេងទឹក ដូចជាកករណីនេះជាដើម។ កុមារីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងសង្រ្គោះ និង២នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ដោយសារតែលេងទឹកអូរគ្មានមនុស្សចាស់នៅក្បែរ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ២៥ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម