ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទទូចឱ្យសង់ត្រាល់កែតម្រូវរបាយការណ៍ ដោយមិនទទួលយកការបំភ្លឺ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ដែលតំណាងកម្មករនិយោជិតជាង ៣២០ ០០០នាក់ បានរក្សាជំហររបស់ខ្លួន ដោយនៅតែទទូចឱ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» កែតម្រូវរបាយការណ៍ឡើងវិញ ដោយ NACC មិនទទួលយកការបកស្រាយ ឬសេចក្ដីបំភ្លឺណាមួយរបស់សង់ត្រាល់ឡើយ។

បើសិនជាមិនមានការកែតម្រូវតាមការស្នើសុំនោះទេ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC នឹងមិនបញ្ឈប់ត្រឹមហ្នឹងឡើយ។ នេះជាការប្រកាសរបស់ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សួង ហួត ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
លោក សួង ហួត បានលើកឡើងដូច្នេះថា៖ «សូម្បីខ្លួនឯង (សង់ត្រាល់) ដែលចេញរបាយការណ៍ខ្លួនឯង ក៏ខ្លួនឯងទទួលស្គាល់ថា វាមិនបានឆ្លុះបញ្ចាំងទៅលើស្ថានភាពទូទៅដែរ។ អញ្ចឹងទេ NACC ក៏ដូចជាសហជីពនៅកម្ពុជាទាំងអស់ នៅតែទទូចឱ្យសង់ត្រាល់កែតម្រូវរបាយការណ៍របស់ខ្លួនឡើងវិញ ព្រោះខ្លួនឯង (សង់ត្រាល់) ក៏ទទួលស្គាល់ដែរ កាលមុនថា យើងចោទគាត់ ថា អត់តម្លាភាព មានភាពលម្អៀង ជាដើម ប៉ុន្តែឥលូវគាត់ចេញមកទទួលស្គាល់ខ្លួនឯងទៀត អញ្ចឹង វិធីអត់មានអីក្រៅពីកែតម្រូវឡើងវិញទេ»។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ អង្គការសង់ត្រាល់ ដែលសហជីពនៅកម្ពុជាកំពុងសម្រុកប្តឹងជាបន្តបន្ទាប់នោះ បានចេញមកទទួលស្គាល់ថា របាយការណ៍របស់ខ្លួនដែលរិះគន់ទៅលើស្ថានភាពសិទ្ធិសេរីភាពសហជីពនៅកម្ពុជា គឺវិធីសាស្ត្រនៃការប្រមូលព័ត៌មាន និងរបាយការណ៍មានវិសាលភាពតូច ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈ ទើបជាហេតុធ្វើឱ្យមានការតវ៉ា។

ការបកស្រាយបំភ្លឺរបស់សង់ត្រាល់បែបនេះ ត្រូវបានលោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ប្រកាសច្រានចោល មិនទទួលយកត្រឹមការបំភ្លឺ ឬបកស្រាយណាមួយនេះទេ។ លោក បញ្ជាក់ថា គោលបំណងរបស់ NACC គឺស្នើសុំឱ្យសង់ត្រាល់កែតម្រូវខ្លឹមសារនៃរបាយការណ៍ ដែលបានចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពកម្ពុជា និងការវាយតម្លៃពីស្ថានភាពកម្មករនៅក្នុងរោងចក្រចំនួន១៤ ដែលរបាយការណ៍នេះ ថា សហជីពនៅកម្ពុជានៅតែរងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង និងការបៀតបៀនយ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ។

ដោយពិនិត្យឃើញបែបនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏ដូចជាសហជីពធំៗជាច្រើននៅកម្ពុជា បានដាក់ញត្តិនៅស្នាក់ការសង់ត្រាល់ ស្នើសុំឱ្យមានការកែតម្រូវរបាយការណ៍នេះឡើងវិញ។ ទន្ទឹមនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំក្រសួងពិនិត្យលើសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់សង់ត្រាល់ តើអនុលោមច្បាប់ និងលក្ខខន្តិកៈដែរឬទេ? ខណៈសភាសម្ព័ន្ធសហជីពជាតិ ក៏បានដាក់លិខិតទៅកាន់ USAID ដែលជាម្ចាស់ជំនួយសង់ត្រាល់ឱ្យជួយពិនិត្យលើសកម្មភាពសង់ត្រាល់ផងដែរ។
ការផ្ទុះការតវ៉ារបស់សហជីពនៅកម្ពុជាទៅលើរបាយការណ៍សង់ត្រាល់ពេលនេះ ដោយខ្លឹមសារនៃរបាយការណ៍មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ះពាល់ស្ថិរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ ផ្ទុយទៅវិញ សេរីភាពសហជីពនៅកម្ពុជា ត្រូវបានបើកទូលាយ គ្មានរឹតត្បិតដូចរបាយការណ៍សង់ត្រាល់លើកឡើងឡើយ។ នេះជាការលើកឡើងបន្ថែមរបស់លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


