ព័ត៌មានជាតិ
ការប្រកួតបច្ចេកវិទ្យា ឆ្នាំ២០២៤ បើកឱ្យបេក្ខជនចុះឈ្មោះហើយ លើ ៤ វិញ្ញាសា
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ បានបើកឱ្យបេក្ខជនចុះឈ្មោះហើយ លើ ៤ វិញ្ញាសា ដើម្បីចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យជាមួយនឹងគំនិតច្នៃប្រឌិត ទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈកម្មវិធី Air & Tech Competitions 2024 ដែលនឹងប្រព្រឹត្តិធ្វើនៅចុងឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់ពី ក្រុមការងាររៀបចំ នៃពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុង ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ។ ដោយឡែក សម្រាប់ឱកាសលើកនេះ ក្រុមការងាររៀបចំការប្រកួត បញ្ជាក់ថា បាននាំមកនូវវិញ្ញាសាជាច្រេីន ដែលនឹងប្រកួតនៅចុងឆ្នាំ ២០២៤ នេះ រួមមាន៖
- ការប្រកួតមនុស្សយន្ត
- ការប្រកួតយន្តហោះបញ្ជា
- ការប្រកួតរ៉ូបូតចម្បាំង
- ការប្រកួតប្រណាំងដ្រូន

សម្រាប់អ្នកដែលមានបំណងដាក់បង្ហាញស្នាដៃរបស់ខ្លួន ចូលរួមប្រកួត អាចចុះឈ្មោះតាមរយៈ តំណរភ្ជាប់ https://forms.gle/ibQc8zdDxGh46q6b7 ដើម្បីបង្ហាញពីសមត្ថភាព និងទេពកោសល្យជាមួយនឹង គំនិតច្នៃប្រឌិត ទៅកាន់មនុស្សជុំវិញខ្លួន។ នេះមិនត្រឹមតែជាការប្រកួតប្រជែងទេ តែអ្នកនឹងទទួលបាន ចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ រួមផ្សំជាជាមួយអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេច ឬ តាមរយៈលេខទូរស័ព្ទ 078 410 046/ 088 787 3644 ។
គួររំលឹកដែរថា នេះជាការវិលត្រឡប់មកសារជាថ្មី នៃព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលក្រុមការងារ បានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈមួយ កាលពីថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីធានថានឹងធ្វើឱ្យកាន់តែធំ និងពិសេសជាងមុនទ្វេដង៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


