ព័ត៌មានជាតិ
លោក កើត ឆែ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មន្ត្រីត្រូវយកមរតកមហាសាលរបស់សម្តេចតេជោ «នយោបាយឈ្នះឈ្នះ»មកដោះស្រាយ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការជារឿងល្អបំផុត មិនខាតពេលវេលា និងទទួលបានផលប្រយោជន៍ច្រើនសម្រាប់ភាគីទាំង២ ដូច្នេះសូមអោយមន្ត្រីនៅថ្នាក់រាជធានី និងមន្ត្រីនៅថ្នាក់ខណ្ឌ ត្រូវយកមរតកមហាសាលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកអនុវត្ត នោះគឺ«នយោបាយឈ្នះ ឈ្នះ»។

ការលើកឡើងបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលបន្តស្តីពីដំណាក់កាលនៃការសម្របសម្រួលដោះស្រាយវិវាទជំនាញទន់ និងក្រមសីលធម៌ របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នាព្រឹកថ្ងៃទី១៧កក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ហើយវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចាយ ចាន់តារាវណ្ណ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។
លោក កើត ឆែ បានគូសបញ្ជាក់ថា មេរៀនថ្ងៃនេះជាទុនដ៏ធំ ជាមរតកមហាសាលនៃនយោបាយឈ្នះៗរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន គឺចាក់ចំបេះដូង។ អាជ្ញាធរមូលដ្ឋានមានភារកិច្ចដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការឈរលើអព្យាក្រឹតភាព និងមិនត្រូវក្បត់មនសិការរបស់ខ្លួនឡើយ។

លោកអភិបាលរងបានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការដែលកើតមាននៅថ្នាក់មូលដ្ឋាន គឺកុំអោយគេឈ្លោះគ្នាផង និងបានបុណ្យកុសលផងដោយប្រជាពលរដ្ឋទទួលបាននូវភាពសុខដុមក្នុងសង្គម។ លោកបន្តថា ជាមន្ត្រីដោះស្រាយវិវាទកុំបង្កផលលំបាកដល់ប្រជាពលរដ្ឋត្រូវយល់ថា យើងប្រៀបបានជាទូក ចំណែកប្រជាពលរដ្ឋជាទឹក ទឹកភ្នែករាស្ត្រអាចក្លាយជាទឹកស្ទឹង ទឹកទន្លេអាចពន្លិចទូកបាន។ មន្ត្រីត្រូវប្រកាន់ក្រមសីលធម៍ បើដោះស្រាយវិវាទប៉ះសាច់ញាតិខ្លួនឯងត្រូវដកខ្លួនថយទុកឲ្យអ្នកផ្សេងគេដោះស្រាយវិញ។ ពាក្យស្មើភាពគ្មានទេក្នុងសង្គម ពាក្យស្មើភាពគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ មានតែពាក្យសមភាព៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


