ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ផ្ដល់អនុសាសន៍ ៦ ចំណុច ដល់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍ ចំនួន ៦ ចំណុចសំខាន់ៗ មន្រ្តី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដូចជា៖

១. ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់។ ២. នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។ ៣. ប្រសិទ្ធភាពនៃការសម្របសម្រួលនៃកិច្ចដំណើរការអនុវត្ត។ ៤. ប្រឹងប្រែងកសាងសមត្ថភាព បច្ចេកទេស និងធនធានមនុស្ស ដោយផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗរបស់អង្គភាព។ ៥. ការវាយតម្លៃ និងតាមដានការងារជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់ការកែលម្អឱ្យកាន់តែប្រសើរឡើង។ ៦. ត្រូវមាននវានុវត្តន៍ និងការសម្របសម្រួល ដោយការលើកទឹកចិត្តឱ្យមន្ត្រីនាយកដ្ឋាន ឈានទៅដល់ការនវានុវត្តន៍ក្នុងការងារ ព្រមទាំងឱ្យមានប្រសិទ្ធភាពកាន់ខ្ពស់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីគោលបំណងក្នុងការជួបជាមួយមន្ត្រី នៃនាយកដ្ឋាន ដើម្បីឈ្វេងយល់ពី បច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហការល្អរវាងសហភាតរក្នុងនាយកដ្ឋាន និងអន្តរនាយកដ្ឋានជំនាញផ្សេងៗ។

ជំនួបនេះ ជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋាន។

គួរបញ្ជាក់ថា ជំនួបសំណេះសំណាល ខាងលើ ប្រព្រឹត្តិទៅនៅ នៅទីស្តីការក្រសួងសុខាភិបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


