ព័ត៌មានជាតិ
វៀតណាមអរគុណសម្ដេចតេជោ ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង ដល់ហាណូយ
ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងថ្នាកដឹកនាំគ្រប់ក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ នៅរដ្ឋធានីហាណូយ។

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ង្វៀន ភូជុង នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដល់រដ្ឋធានីហាណូយ នាឱកាសនេះ។
លោក តូ ឡឹម ចាត់ទុកកាយវិការរបស់សម្តេចតេជោ គឺបានបង្ហាញនូវមនោសញ្ចេតនាក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធលោក ង្វៀន ភូជុង ដែលនេះបានបង្ហាញឱ្យឃើញពីមិត្តភាពដែលមានជាង ១ទសវត្សរ៍កន្លងទៅរវាងលោក ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។

ប្រមុខរដ្ឋវៀតណាមរូបនេះ ក៏បានថ្លែងអំណររាជគុណថ្វាយ និងជូនចំពោះព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់កម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាម បានសន្យាបន្តភារកិច្ចដែល លោកអគ្គលេខាធិការវៀតណាម ង្វៀន ភូជុង បន្សល់ទុកស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងមិត្តភាព ជាបងប្អូនជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀតសម្រាប់មនុស្សជំនាន់ថ្មី។

ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម លោក តូ ឡឹម ប្រកាសបន្តការងារទាំងអស់នោះ ដើម្បីឱ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋនៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ កាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


