ព័ត៌មានជាតិ
ក្រសួងអប់រំបង្កើតកម្មវិធីប្រឡងសំណេរចំប៉ី ជំរុញទឹកចិត្តស្រលាញ់ ថែរក្សាអក្សរសាស្ត្រខ្មែរ
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីប្រឡងសំណេរចំប៉ី ដើម្បីជំរុញលើកទឹកចិត្តឱ្យកូនខ្មែរស្រលាញ់ចូលរួមថែរក្សាក៏ដូចជាលើកកម្ពស់អក្សរសាស្ត្រខ្មែរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះថា ក្រសួង កំពុងជំរុញសាលានានាក្នុងការលើកកម្ពស់ការអាន ការសរសេរភាសាខ្មែរ។ ខណៈកម្មវិធីប្រឡងសំណេរចំប៉ី ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សថ្នាក់ទី៥ និងទី៦ បានបង្ហាញសមត្ថភាព នៃសំណេរអត្ថបទ មានភាពក្លាហាន មានទំនុកចិត្តក្នុងការចូលរួមប្រកួតប្រជែងនានា ពង្រឹងការអនុវត្តសំណេរសរសេរតាមអាន របស់សិស្សានុសិស្សកម្រិតបឋមសិក្សា និងជំរុញទឹកចិត្តឱ្យកូនខ្មែរស្រឡាញ់ ចូលរួមថែរក្សាអក្សរសាស្ត្រខ្មែរ។

អ្នកស្រីបានបន្តថា លើសពីនេះ កម្មវិធីនេះធ្វើឡើងក៏ដើម្បីជាការសាកល្បង ឬបំប៉នបន្ថែមទៅលើការសរសេរតាមអានទៅតាមស្មារតីក្រោយពី ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធី សំណេរអង្គរ ទទួលបានជោគជ័យ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសរសេរឱ្យបានត្រឹមត្រូវ ស្រមតាមអក្ខរាវិរុទ្ធខ្មែរ និងយកចិត្តទុកដាក់បន្ថែមលើភាសាខ្មែរ និងការសរសេរតាមអានផងដែរ។

គួររម្លឹកថា កម្មវិធីប្រឡងសំណេរចំប៉ី បានរៀបចំឡើង នៅខេត្តកំពត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រោមការអធិបតី បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


