ព័ត៌មានជាតិ
នាយកមូលនិធិ Nippon អរគុណ កម្ពុជា បណ្ដុះបណ្ដាលបច្ចេកទេសអវយវៈសិប្បនិម្មិត ដល់និសិ្សតភូមា
លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) បានថ្លែងអំណរគុណ កម្ពុជា ដែលបានផ្តល់ឱកាសដល់និសិ្សតភូមាបានមកបន្តការសិក្សានៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប នៅក្នុងប្រទេសកម្ពុជា។ ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាស លោក ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជារយៈពេលជាង ៣០ ឆ្នាំមកនេះ លោកនាយកប្រតិបត្តិមូលនិធិ Nippon បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិត និងរណបក្នុងការស្តារនិតីសម្បទា ជាពិសេសបានថ្លែងអំណរគុណចំពោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារពាក់ព័ន្ធ ដែលបានជួយគាំទ្រគម្រោងរបស់ Nippon Foundation កន្លងមក ជាពិសេសគឺ បានសហការផ្តល់ឱកាសដល់និសិ្សតភូមាបានមកបន្តការសិក្សានៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចគម្រោងរបស់ Nippon Foundation នាឆ្នាំ២០២២ កន្លងទៅនេះ។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានចូលរួមចំណែក ជួយគាំទ្រគម្រោងរបស់ Nippon Foundation ក្នុងការផ្ទេរនិសិ្សតភូមាមកបន្តការសិក្សា ផ្នែកឧបករណ៍សិប្បនិម្មិត និងរណប នៅកម្ពុជា។ ការគាំទ្រ និងលើកកម្ពស់ឱកាសសិក្សារបស់សិស្សានុសិស្ស គឺជាអាទិភាពស្នូលមួយរបស់ ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងមានក្ដីសោមនស្សរីករាយដែលឃើញពីផលជះវិជ្ជមាន នៃគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថា នឹងអាចរក្សានូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីបន្តជួយគាំទ្រ និងលើកកម្ពស់ឱកាសសិក្សាសម្រាប់សិស្សានុសិស្សបន្ថែមទៀត។

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ The Nippon Foundation ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដូចជា ការកសាងសាលារៀន ផ្តល់អាហារូបករណ៍ដល់សិស្សជាង ២ ៥០០ នាក់ និងការអភិវឌ្ឍសៀវភៅសិក្សាភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់តាមសាលារៀនទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា មូលនិធិ Nippon បានជួយគាំទ្រប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ ការថែទាំសុខភាព ពិការភាព និងផ្តល់នូវជំនួយមនុស្សធម៌ ដែលបានផ្តល់ឱកាសដល់ជនពិការភាព អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញបាន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


