ព័ត៌មានជាតិ
កងទ័ពជើងគោកកម្ពុជា-អាមេរិក ប្រកាសពង្រឹងកិច្ចសហប្រតិបតិ្តការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ
កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក ប្រកាសបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរួមគ្នាឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ការប្រកាសនេះ បានធ្វើឡើងដោយមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ពីប្រទេសហ្វីជី ក្នុងឱកាសចូលរួមសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោកនៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្តមសេនីយ៍ CHARLES A. FLYNN បានធ្វើវាយតម្លៃខ្ពស់ចំពោះចំណងការទូត និងលទ្ធផលកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាងកម្ពុជា-អាមេរិក នាពេលកន្លងមក និងបានផ្តល់តម្លៃពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាដោយផ្ទាល់ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។
សមភាគីទាំងពីរ បានឯកភាពរួមគ្នាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺន និងសកម្មភាពរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ព្រមទាំងការរៀបចំឱ្យមានកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញនាយឧត្តមសេនីយ៍ CHARLES A.FLYNN មកទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ ដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការពារជាតិប្រទេសទាំងពីរ។
គូសបញ្ជាក់ផងដែរថា ជំនួបពិភាក្សាការងារទ្វេភាគីនេះ គឺស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក LOYD AUSTIN រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកាន់កម្ពុជា និងជាជំនួបទី១ ក្នុងរយៈពេល៥ឆ្នាំ ដែលជំនួបចុងក្រោយគឺនៅឆ្នាំ២០១៩ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ ROBERT B. BROWN អតីតមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


