ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព៖ «មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ» ជាទស្សនៈវិស័យកសាងកងទ័ព
«មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ» ជាទស្សនៈវិស័យសម្រាប់ការកសាងកងយោធពលខេមរភូមិន្ទ ដោយកំណត់ យកកត្តាអភិវឌ្ឍធនធានមនុស្ស ជាស្នូល។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងនាយទាហាន និងពិធីបិទវគ្គគរុកោសល្យយោធាចារ្យ វគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស និងបើកវគ្គបំប៉នយោធាចារ្យគ្រប់គ្រងវគ្គ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកគោលនយោបាយអាទិភាពគន្លឹះ៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលក្នុងនោះ កត្តាមនុស្សជាអាទិភាពខ្ពស់បំផុតសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
លោកនាយឧត្តមសេនីយ៍ បញ្ជាក់ថា មនុស្ស គឺជាកត្តាស្នូល ហើយការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងន័យនេះ លោក វង្ស ពិសេន ថា សម្រាប់ការកសាងកងយោធពលខេមរភូមិន្ទ ក៏ឈរលើទស្សនៈវិស័យនេះផងដែរ ដោយ«មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ» ព្រោះគុណភាពមនុស្សត្រូវបានបង្កឡើងដោយច្រើនកត្តា សំខាន់គឺគុណភាពនយោបាយ ស្មារតីស្នេហាជាតិ ការគោរពវិន័យ សមត្ថភាព ឆន្ទៈ និងការប៉ិនប្រសប់ក្នុងការប្រយុទ្ធ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោកអគ្គមេបញ្ជាការ បន្តថា គុណភាពមនុស្សកើតមានទៅបាន អាស្រ័យលើការអប់រំ និងហ្វឹកហ្វឺនប្រកបដោយគុណភាព ខណៈគ្រូ គឺជាសសរស្តម្ភត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថគំរូល្អ មានចំណេះដឹង គរុកោសល្យ បង្រៀន និងផ្តល់បទពិសោធន៍ ខ្លឹមសារឯកសារ ការតាក់តែងសលាកបត្របង្រៀន និងទីកន្លែងទាំងក្នុងថ្នាក់ និងទីលានហ្វឹកហាត់។
ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាលា និងគ្រូ ត្រូវសិក្សារិះរកវិធីសាស្ត្រ បច្ចេកទេសថ្មីៗសម្រាប់បង្ហាត់បង្រៀន និងមានលក្ខណៈយុទ្ធសាស្ត្រស្របតាមបច្ចេកវិជ្ជាយោធាបច្ចុប្បន្ន ដោយធានាទាំងគុណភាព សមត្ថភាពជំនាញ ព្រមទាំងធ្វើការត្រួតពិនិត្យវាយតម្លៃសិក្ខាកាម និងចូលរួមអនុវត្តរាល់ការចាត់តាំងបំពេញបេសកកម្មនានា។

លោកអគ្គមេបញ្ជាការ ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហានទាំងអស់ ត្រូវចងចាំបង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងចាត់វិធានការទាន់ពេលវេលាចំពោះឧបាយកលគ្រប់រូបភាពរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខាងតែបានសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


