ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៥ កំណាត់ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត សម្រេចបានជាង ២០% គ្រោងបញ្ចប់ពាក់កណ្ដាលឆ្នាំ ២០២៥
ផ្លូវជាតិលេខ ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ ១ (AH1) បានសាងសង់បញ្ចប់ពីព្រែកក្តាមដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ខណៈកំណាត់ចុងក្រោយប្រវែងជាង 3០ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណទៅដល់ទីប្រជុំជនក្រុងប៉ោយប៉ែត កំពុងដំណើរការសាងសង់សម្រេចបានជាង ២០%។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរការសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យទៅទីប្រជុំជនក្រុងប៉ោយប៉ែត វឌ្ឍនភាពការងារមកដល់ពេលនេះសម្រេចបានជាង ២០%។


បើទោះបីការដ្ឋានសាងសង់ជួបបញ្ហាប្រឈមខ្លះៗជាមួយអាកាសធាតុដោយសារជារដូវភ្លៀង និងបញ្ហាបច្ចេកទេសមួយចំនួន លោក ផន រឹម បានអះអាងថា បើពុំមានការប្រែប្រួលនោះទេ គម្រោងនឹងបញ្ចប់អំឡុងពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ។
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ ក៏ស្នើការអធ្យាស្រ័យចំពោះការរំខានអំឡុងពេលដំណើរការការដ្ឋានខណៈដែលក្រសួងនឹងខិតខំបញ្ចប់ការងារសាងសង់តាមពេលវេលាដែលបានគ្រោងទុក។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។ ការស្ថាបនាបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។
ខណៈកំណាត់ពីព្រែកក្តាមដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានបញ្ចប់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ចុងក្រោយពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទៅទីប្រជុំជនក្រុងប៉ោយប៉ែតប្រវែងជាង ៣៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ ហើយតាមផែនការគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


