Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្ពុជា៖ ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា មានចក្ខុវិស័យទូលាយ ប្រកបដោយឯករាជ្យ និងអធិបតេយ្យភាព

បានផុស

នៅ

ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា មានចក្ខុវិស័យយ៉ាងទូលំទូលាយ សម្រាប់អនាគតប្រកបដោយសក្តានុពល និងឈរលើមូលដ្ឋានគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យ និងអធិបតេយ្យភាពរវាងប្រទេសទាំងពីរនេះ​។ នេះជាការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី​ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន»។ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូតនិងមិត្តភាពជាប្រពៃណីក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។

បើតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ខ្លឹមសាររួមនៃសៀវភៅនេះក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគតប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេស ជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា មិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់ រហូតបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ទំនាក់ទំនងកម្ពុជា-ចិន បានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បង្កើតបានការកសាងសមិទ្ធផលរួមជាច្រើន ទាំងក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។

បន្ថែមពីនេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដពង្រឹង និងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រីនិងស្រូវ” ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ​​ គឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ លោក ថា កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម