ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី មានតំបន់ការពារធម្មជាតិ ៥ កន្លែង គ្របដណ្តប់លើផ្ទៃដីជាង ១ លានហិកតា
តាមឯកសារអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានបង្ហាញថា គិតត្រឹមខែសីហាឆ្នាំ ២០២៣ នៅក្នុងខេត្តមណ្ឌលគិរីដែលស្ថិតនៅភាគឦសានមានតំបន់ការពារធម្មជាតិចំនួន ៥ កន្លែង គ្របដណ្តប់លើផ្ទៃដីជាង ១ លាន ២ សែនហិកតា។
ខេត្តមណ្ឌលគិរី មិនត្រឹមតែជាខេត្តមានសក្ដានុពលដែលមានរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រប្រមាណ ១០៥ កន្លែង ប៉ុន្តែខេត្តភូមិភាគឦសាននេះក៏នៅមានដែនជម្រកសត្វព្រៃ រួមទាំងរបៀងអភិវឌ្ឍន៍ជីវៈចម្រុះ និងប្រព័ន្ធតំបន់ការពារធម្មជាតិមួយចំនួនផងដែរ។

តំបន់ការពារធម្មជាតិទាំង ៥ កន្លែង ក្នុងខេត្តមណ្ឌលគិរីមាន៖
-ដែនជម្រកសត្វព្រៃលំផាត់ (ជាប់ខេត្តមណ្ឌលគិរី និងរតនគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៣៥៦ ០៨៧ ហិកតា
-ដែនជម្រកសត្វព្រៃភ្នំព្រេច (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ២៦២ ៦៤២ ហិកតា
-ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៦៤ ៨៣៥ ហិកតា
–ដែនជម្រកសត្វព្រៃកែវសីមា (ជាប់ខេត្តមណ្ឌលគិរី និងក្រចេះ) គ្របដណ្តប់លើផ្ទៃដីចំនួន ៣១៧ ៤៥៦ ហិកតា
-ដែនជម្រកសត្វព្រៃស្រែពក (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៣៧២ ៧០៧ ហិកតា

សៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យតំបន់ការពារធម្មជាតិសំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំងនោះរួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់ដែលទទួលស្គាល់ដោយ បញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុងសៀវភៅនោះ បានបែកចែកតំបន់ការពារធម្មជាតិជា ៨ ប្រភេទមាន៖
១/ តំបន់ឧទ្យានជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់ការពារទេសភាព ៤/ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់ឧទ្យានជាតិសមុទ្រ។
តំបន់ការពារធម្មជាតិនីមួយៗបែងចែកចេញជា ០៤ តំបន់គ្រប់គ្រង៖
១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិ ដែលកម្រិតជិតពូជ ទទួលរងគ្រោះថ្នាក់ គម្រាមកំហែង និងមានប្រព័ន្ធអេកូឡូស៊ីផុយស្រួល។
២. តំបន់អភិរក្ស៖ ជាតំបន់គ្រប់គ្រងស្ថិតនៅជាប់នឹងតំបន់ស្នូល ដែលមានតម្លៃខាងការអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេឡូស៊ី តំបន់ទីជម្រាល និងតំបន់ដែលមានលក្ខណៈទេសភាពធម្មជាតិ។
៣. តំបន់ប្រើប្រាស់ដោយចីរភាព៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិរក្សតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។
៤. តំបន់សហគមន៍៖ ជាតំបន់គ្រប់គ្រងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលមានលំនៅដ្ឋាន ស្រែ និងចំការ។
សៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” បង្ហាញថា ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង ៨ ក៏មានរបៀងអភិរក្ស ៣ ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និងនៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុបផ្ទៃដីទាំងអស់នៃតំបន់ការពារធម្មជាតិនៅកម្ពុជាគឺមាន ៧.៥១៥.៣៤២,២៧១ ហិកតា។

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ