ព័ត៌មានជាតិ
ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបជាង ១៣ ម៉ឺននាក់ ថយចុះជាងឆ្នាំមុន
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ កញ្ញា នេះថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង ៖០៨ តុលា ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៤ បន្ទប់។

លោកស្រីបានបន្តថា ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ មាន ៧៣ មណ្ឌល ត្រូវជា ១ ៦០៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់ មាន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
ចំនួននេះបើធៀបទៅនឹងការប្រឡងឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះ ខណៈឆ្នាំមុនបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់ ក្នុងនោះ មានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


