ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បេក្ខជនពិការភ្នែក និងគថ្លង់ ត្រូវមានពិន្ទុដូចបេក្ខជនទូទៅ គឺ២៣៧ពិន្ទុប្រឡងជាប់
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៨តុលានេះថាក្រសួងមិនមានការបន្ថយពិន្ទុ ឬអនុគ្រោះដល់បេក្ខជនពិការភ្នែក និងគថ្លង់នោះទេ ពោលគឺពួកគេត្រូវមានពិន្ទុដូចបេក្ខជនទូទៅដែរ គឺ២៣៧ ពិន្ទុប្រឡងជាប់។

ថ្លែងក្រោយចូលរួមកាត់ប្រធានវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីសុវត្តិនៅព្រឹកថ្ងៃទី០៨តុលា លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានពន្យល់បន្ថែមថា ក្នុងការប្រ
ឡងយើងបានរៀបចំបន្ទប់សម្រាប់ដាក់បេក្ខជនពិការភាពឱ្យនៅដាច់ដោយឡែក ហើយប្រធានវិញ្ញាដូចគ្នាទៅនឹងបេក្ខជនទូទៅដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះបេក្ខជនពិការភ្នែក ប្រធានវិញ្ញាសាប្រឡងតម្រូវឱ្យបកទៅជាអក្សរស្ទាបហើយសន្លឹកកិច្ចការរបស់ពួកគាត់ត្រូវបានកែដោយគ្រូមកពីវិទ្យាស្ថានពិសេសដែលមានឯកទេសខាងភាសាអក្សរស្ទាបនេះ។ រីឯបេក្ខជនពិការគថ្លង់ ទោះបីជាគាត់ស្តាប់មិនឮ តែអាចមើលប្រធានវិញ្ញាសាតែសរសេរបានជាធម្មតា។

បើតាមក្រសួងអប់រំយុវជននិងកីឡា បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវមានពិន្ទុចាប់ពី ២៣៧ ឡើងទៅ ហើយបេក្ខជនជាប់និទ្ទេស A ត្រូវមានពិន្ទុចន្លោះពី ៤២៧ ដល់ ៥០០ នៃពិន្ទុសរុប។ មានន័យថា របបពិន្ទុប្រឡងអតិបរមាមាន ៥០០
ពិន្ទុ ប៉ុន្តែដោយសារមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុ ជាប់។
ចំពោះការបែងចែកនិទ្ទេសវិញបេក្ខជនដែលទទួលបានពិន្ទុចាប់ពី ២៣៧ ដល់ ២៨៥ ពិន្ទុ ទទួលបាននិទ្ទេស E ពិន្ទុចន្លោះពី ២៨៥ ដល់ ៣៣៣ ទទួលបាន D ពិន្ទុចន្លោះពី ៣៣៣ ដល់ ៣៨០ ទទួលបាន C ពិន្ទុចន្លោះពី ៣៨០ ដល់ ៤២៧ ទទួលបាន B និងពិន្ទុចន្លោះពី ៤២៧ ដល់ ៥០០ ទទួលបាននិទ្ទេស A។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះក្រសួងអប់រំរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ ថ្ងៃគឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលាដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ក្នុងនោះមានបេក្ខជនមានពិលារភាពចំនួន៣៩នាក់ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់
ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌលត្រូវជា៣៩៣១បន្ទប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


