ព័ត៌មានជាតិ
ក្រសួងអប់រំនឹងចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការប្រឡងបាក់ឌុបនៅថ្ងៃទី១១តុលា តាមមណ្ឌលកំណែចំនួន១០
ក្រសួងអប់រំ យុវជននិងកីឡា នឹងដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ និងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មុននឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំង ប្រទេស។

ដំណើរកំណែសន្លឹកកិច្ចការប្រឡងនេះ ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញ ធ្វើជាមណ្ឌលកំណែដោយមួយមណ្ឌលកំណែកែមួយមុខវិជ្ជា។ ក្នុងនោះ ទី១.មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរ, ទី២.មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា, ទី៣.មណ្ឌលកំណែ វិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសបរទេស, ទី៤.មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា, ទី៥.មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា គីមីវិទ្យា ទី៦.មណ្ឌលកំណែ វិទ្យាល័យទូលទំពូង សម្រាប់មុខវិជ្ជា ជីវវិទ្យា, ទី៧មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង សម្រាប់មុខវិជ្ជា ភូមិវិទ្យា, ទី៨.មណ្ឌលកំណែ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ាវត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា, ទី៩.មណ្ឌលកំណែ វិទ្យាល័យជាស៊ីមសន្ធរមុខ សម្រាប់មុខវិជ្ជា
សីលធម៌-ពលរដ្ឋវិជ្ជា, ទី១០.មណ្ឌលកំណែ វិទ្យាល័យបឹងត្របែកសម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។
កិច្ចការបេក្ខជននីមួយៗ ត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត និងគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច។ ចំណែកឯកកិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេសដោយគ្រូបង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែក។

គួរបញ្ជាក់ថា ប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩តុលា ឆ្នាំ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី៧៤.៨៨២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់(ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់(ស្រី ៥១.១៦៧នាក់) ចែកជា២៣០ មណ្ឌល ត្រូវជា ៥.៥៣៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្នុងនោះមានបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា ១,៧៦ភាគរយនៃចំនួនបេក្ខជនសរុបចំនួន ១៣៧.០៤០នាក់ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០នាក់ ស្រី
៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយនៃបេក្ខជនអវត្តមានសរុប។ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន១៣៦នាក់ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបានមានចំនួន ១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧នាក់។ គណៈកម្មការប្រឡង អនុរក្ស
អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


