ព័ត៌មានជាតិ
ពិធីប្រណាំងទូកនៅបាត់ដំបងឆ្នាំនេះ មានទូកចំនួន ៤២ និងកីឡាករ-កីឡាការិនីជាង ១៤០០ នាក់
នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សានេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រណាំងទូកទៅតាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយ ដែលឆ្នាំនេះមានទូកមកចូលរួមប្រកួតទាំងខ្នាតវែង និងខ្នាតខ្លី មានចំនួនសរុប ៤២ ទូក និងមានកីឡាករ កីឡាការិនីសរុប ជាង ១៤០០ នាក់។

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។
នៅក្នុងថ្ងៃដំបូងនេះ គឺចាប់ពីរសៀលតទៅកម្មវិធីប្រណាំងទូកក៏បានចាប់ផ្ដើមឡើងក្រោមអធិបតីភាពរបស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនានាជាច្រើនរូប។

ក្នុងពិធីបុណ្យអុំទូកនេះមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ ដោយមានទូកចូលរួមប្រណាំងសរុបចំនួន ៤២ ទូក និង ចំណុះទូកជាង ១៤០០នាក់។នៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោម និងបាញ់កាំជ្រួចជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅក្នុងពេលបិទកម្មវិធីប្រណាំងទូក ក៏មានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ផងដែរ ហើយនៅពេលរាត្រីក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អ ផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


