ព័ត៌មានជាតិ
អ្នកជំនាញផ្នែកអប់រំ លើកទឹកចិត្តបេក្ខជនជាប់បាក់ឌុប រៀនមុខវិជ្ជាណាដែលខ្លួនចូលចិត្ត និងឆ្លើយតបទីផ្សារការងារ
ខណៈពេលដែលក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅចុងខែតុលានេះ អ្នកជំនាញផ្នែកវិស័យអប់រំ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់បាក់ឌុប គួរជ្រើសរើសរៀនមុខវិជ្ជាណាដែលខ្លួនចូលចិត្ត និងឆ្លើយតបនឹងទីផ្សារការងារ ដើម្បីងាយស្រួលស្វែងរកការងារធ្វើនៅពេលរៀនចប់។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលា នេះថា បេក្ខជនប្រឡងជាប់បាក់ឌុប ត្រូវជ្រើសរើសមុខវិជ្ជាណាដែលស្របទៅនឹងឧបនិស្ស័យរបស់ខ្លួនមានពីកំណើត ត្រូវគិតថា ខ្លួនចូលចិត្ត និងមានចំណង់ចំណូលចិត្តរៀនជំនាញអ្វី ទើបអាចឈានទៅរកភាពជោគជ័យនាពេលអនាគត និងកុំរៀនតាមគេ។
ជាងនេះទៀត ត្រូវមើលទីផ្សារការងារ តើបច្ចុប្បន្ននេះជំនាញអ្វីដែលឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន ហើយឆាប់បានការងារធ្វើពេលរៀនចប់ ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមខ្លួន ក៏ដូចជាលើកជីវភាពរស់នៅក្នុងគ្រួសារកាន់តែប្រសើរ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ប៉ុន្តែមុខវិជ្ជាដែលសិក្សាទាំងនោះ ក៏ត្រូវស្របទៅនឹងឧបនិស្ស័យ ឬចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា ចំពោះបេក្ខជនប្រឡងធ្លាក់បាក់ឌុប សូមកុំអស់សង្ឃឹម គួររៀនបរិញ្ញាបត្ររងតែម្តង ដោយមិនចាំបាច់រៀនថ្នាក់ទី ១២ ឡើងវិញបន្តទៀតទេ នាំឱ្យខាតពេល តែបេក្ខជនអាចដាក់ស្វៃរិន ដើម្បីត្រៀមចូលប្រប្រឡងបន្តទៀតនៅឆ្នាំក្រោយបាន។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្ថែមថា «វិទ្យាស្ថានវ៉ាន់ដា ត្រៀមខ្លួនទទួលយកបេក្ខជនប្រឡងជាប់ ឬធ្លាក់បាក់ឌុបឱ្យចូលរៀន ហើយមុខវិជ្ជាគណនី សវនកម្ម និងពន្ធដារសុទ្ធសឹងជាមុខវិជ្ជាកំពុងពេញនិយមនៅលើទីផ្សារការងារនាពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ និងទី ៩ តុលា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់) ចែកជា ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងនៅរសៀលថ្ងៃទី ៣០ តុលា សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ តុលា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្តផ្សេងៗ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


