ព័ត៌មានជាតិ
ថ្ងៃទី១ នៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ សរុបជាង ៤៦ម៉ឺននាក់
នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តបាត់ដំបង ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុងបាត់ដំបង ទទួលបានភ្ញៀវទេសចរទៅកម្សាន្ត សរុបជាង ៤៦ម៉ឺននាក់ កើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២ម៉ឺននាក់។

បើតាមស្ថិតិពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា នេះបានឱ្យដឹងថា ត្រឹមមួយថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍សរុបជាង ៤៦ម៉ឺននាក់(៤៦១,៧៩១ នាក់)។
ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនជាង ៤៦ម៉ឺននាក់ (៤៦១,៥៦៨នាក់) កើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួនជាង ៤២ម៉ឺននាក់ (៤២១,៥០០នាក់)។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២២៣ នាក់ កើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់។

សូមជម្រាបថា ខេត្តបាត់ដំបង រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃពេញ គឺនៅថ្ងៃទី១៦ និងទី១៧ ខែតុលា នេះ។
ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល ២ ថ្ងៃនេះ មានទូក ៥ ប្រភេទ សរុបទូកចំនួន ៤២ទូក កីឡាករសរុប ១,៤៩០នាក់ (ស្រី៦០នាក់) កីឡាករពេញសិទ្ធចំនួន ១,០៩៣នាក់ (ស្រី៤៤នាក់) និងកីឡាករបម្រុងចំនួន ៣៩៧នាក់ (ស្រី១៦នាក់)៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


