ព័ត៌មានជាតិ
ទិន្នផលផលិតកម្មអាស៊ាន ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ
ទិន្នន័យស្ទង់មតិលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)របស់ក្រុមហ៊ុនទីផ្សារមូលធន S&P Global បានបង្ហាញថា ទិន្នផលផលិតកម្មនៅអាស៊ានបានធ្លាក់ចុះក្នុងខែកញ្ញា ដែលវាជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីពាណិជ្ជកម្ម Manufacturing Asia កាលពីថ្ងៃអង្គារ។

ទិន្នន័យបង្ហាញថា PMI របស់អាស៊ាន បានធ្លាក់ចុះដល់ ៥០,០ ពិន្ទុ នៅខែកញ្ញា ពី ៥១,១ នៅខែសីហា។ ទោះបីសន្ទស្សន៍នេះត្រូវបានកត់ត្រាលើសពីចំណុចមធ្យម ៥០,០ ពិន្ទុ ក្នុងរយៈពេល៩ខែជាប់ៗគ្នា ក៏ដោយ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ស្ថានភាពផលិតកម្មអាស៊ានមានភាពប្រសើរឡើងតិចតួច ហើយខ្សោយបំផុតរាប់ចាប់តាំងពីខែកុម្ភៈ។
ការធ្លាក់ចុះនេះ រួមចំណែកមួយភាគធំដោយការចុះខ្សោយនៃនិន្នាការតម្រូវការ ខណៈកំណើននៃការបញ្ជាទិញថ្មីក៏បានថមថយ។

អ្នកស្រី Maryam Baluch សេដ្ឋវិទូនៅក្រុមហ៊ុន S&P Global Market Intelligence បានថ្លែងថា៖ «ទិន្នន័យ PMI សម្រាប់អាស៊ាន បានបង្ហាញពីការថមថយជិតដល់កម្រិតខ្សោយក្នុងខែកញ្ញា។ ទិន្នផលបានធ្លាក់ចុះ ខណៈការធ្លាក់ចុះខ្លាំងនៃទំហំពាណិជ្ជកម្មដាក់បន្ទុកលើតម្រូវការរួម ដែលមានកំណើនតិចតួច»។
យ៉ាងណាមិញ អ្នកស្រីបានថ្លែងបន្តថា៖ «អត្រាមានការងារធ្វើបានកើនឡើង ហើយទំនុកចិត្តក៏មានភាពប្រសើរឡើង ដែលបង្ហាញថា បណ្ដាក្រុមហ៊ុននៅតែរំពឹងពីទិន្នផលផលិតកម្មខ្ពស់ក្នុងរយៈពេល ១២ ខែខាងមុខនេះ»។ ក្នុងកំណត់សម្គាល់ជាវិជ្ជមាន អ្នកស្រីបានបន្ថែមថា សម្ពាធអតិផរណាក៏បានថយចុះនៅក្នុងខែកញ្ញា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


