ព័ត៌មានជាតិ
អគ្គបញ្ជាការដ្ឋានទ័ព ព្រមានចាត់ការអ្នកក្លែងគណនី TikTok ដោយប្រើឈ្មោះនាយឧត្តមសេនីយ៍ វង្ស ពិសេន
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញមកព្រមានចាត់វិធានការតាមច្បាប់ចំពោះបុគ្គលដែលហ៊ានក្លែងគណនី TikTok ដោយប្រើរូប និងឈ្មោះរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ហើយប្រាប់ឱ្យម្ចាស់គណនីក្លែងក្លាយទាំងនោះបញ្ឈប់សកម្មភាពជាបន្ទាន់។

ការព្រមាននេះ ធ្វើឡើងក្រោយមានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយដោយប្រើប្រាស់រូប និងឈ្មោះរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ខុទ្ទកាល័យរបស់អគ្គបញ្ជាការដ្ឋាន បានបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនី TikTok ខាងលើ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល។

ភ្ជាប់នឹងសេចក្ដីបដិសេធនេះ ខុទ្ទកាល័យរបស់អគ្គបញ្ជាការដ្ឋាន ក៏បានប្រាប់ឱ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់ ហើយក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
បើតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បណ្តាញសង្គមផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានតែ៖ Facebook page ឈ្មោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ) Channel Telegram ឈ្មោះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News និងប្រព័ន្ធ Cool App ឈ្មោះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News រួមទាំងមាន Website ឈ្មោះ https://cic.mil.kh៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


