ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ខណៈការជួសជុលប្រាសាទឥដ្ឋ នឹងបញ្ចប់ចុងឆ្នាំនេះ
អាជ្ញាធរជាតិអប្សរា បានចេញការប្រកាសនៅដើមសប្តាហ៍នេះ ពីការដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ព្រមទាំងបានបញ្ជាក់ថា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះផងដែរ។

ជុំវិញនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មីនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះថាទៅ អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីកន្លែងត្រួតពិនិត្យទិញសំបុត្រប្រាសាទអង្គរវត្ត ដល់ខ្លោងទ្វារខាងកើត ដើម្បីធានាពីសុត្ថិភាព និងផាសុខភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលទស្សនាប្រាសាទអង្គរវត្ត។

ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រយៈពេល៥ខែមកនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ តាមប្រភពខាងលើ លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ជាដំបូងក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ លោកបន្តថា បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំបូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០% គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែ បើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


