ព័ត៌មានជាតិ
ក្រុមសហជីព៖ ការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិកម្មករ
បណ្តាក្រុមសហជីពធំៗនៅកម្ពុជាបានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត និងរក្សាឱ្យបាននូវសុខដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រឧស្សាហកម្មនៅកម្ពុជា។

ការលើកឡើងរបស់បណ្តាក្រុមសហជីពបែបនេះ គឺនៅក្នុងអំឡុងពេលដែលបណ្តាក្រុមសហជីពប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” របស់សហភាពការងារកម្ពុជានៅឆ្នាំនេះ ក្នុងគោលបំណងបន្តពិនិត្យមើលការអនុវត្តន៍ការផ្តល់អត្ថប្រយោជន៍ និងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកម្មករនិយោជិត និងលើកយកសំណើររបស់កម្មករនិយោជិតដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។
ជុំវិញការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះដែរ ប្រធានសហភាពការងារកម្ពុជារូបនេះបានគូសបញ្ជាក់ថា វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំនេះ គឺជាសក្ខីភាពមួយដ៏មានសារសំខាន់បង្ហាញឱ្យឃើញពីការប្តេជ្ញារចិត្ត និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខកម្មករនិយោជិត។

លោក គង់ អាទិត្យ ក៏បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោក ហេង សួរ ផងដែរលើចំនុចមួយចំនួនដូចជាការពង្រឹងកិច្ចគាំពារសង្គមតាមរយៈយន្តការបេឡាជាតិសន្តិសុខសង្គម, លើកកម្ពស់សិទ្ធិសេរីភាពកម្មករនិយោជិត, ការដាក់ចេញយន្តការពាំនាំសំឡេងកម្មករទៅដល់រាជរដ្ឋាភិបាល, និងជាពិសេសគឺការដោះស្រាយបញ្ហារួមមួយដោយជំហ៊ានៗ និងដោយសន្តិវិធី។ ចំណុចទាំងនេះសុទ្ធសឹងតែជាតម្រូវការចាំបាច់បំផុតរបស់កម្មករនិយោជិត ហើយនេះបង្ហាញពីការរក្សាឱ្យបាននូវសុខដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល។

ដោយឡែក លោក អាត់ ធន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (C-CAWDU) បានគូសបញ្ជាក់ថា ការចូលរួមរបស់រាជរដ្ឋាភិបាលដែលមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវត្តមានមួយដ៏មានសារសំខាន់ណាស់សម្រាប់ផ្សារភ្ជាប់រវាងភាគីរាជរដ្ឋាភិបាល និយោជក សង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយរួមគ្នា ដែលទាំងនេះគឺជាយន្តការមួយមានសារសំខាន់ណាស់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

លោក អាត់ ធន់ បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើការលើកឡើងរបស់លោក ហេង សួរ ដែលបញ្ជាក់ពីការចេះដាក់បញ្ហានៅលើតុដើម្បីពិភាក្សាគ្នាដោយស្មោះត្រង់ ដោយចំពោះ ពុំមានការវាយប្រហារគ្នាពីក្រោយខ្នងដែលធ្វើឱ្យបាត់បងប្រយោជន៍របស់កម្មករនិយោជិត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


