ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលរាជធានី ៖ មិនត្រូវខ្លាចបិទទីតាំងអាជីវកម្មសុខាភិបាលខុសច្បាប់ទេ
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌព្រមទាំង បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់,អាជ្ញាធរដែនដីខណ្ឌ,សង្កាត់ទាំង១០៥មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ ព្រោះយើងមានច្បាប់ក្នុងដៃ ហើយក៏មានការណែនាំពីថ្នាក់ដឹកនាំរួចហើយដែរ។

ការអំពាវនាវបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤នេះ ខណៈលោកបានអញ្ជើញក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល ក្រោមអធិបតីភាព លោកអ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកងី មានហេង បានឱ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញខ្នាតតូចមាន មានចំនួនសរុប៣.៨៤៧ ទីតាំង,ស្ថិតិឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង,អគារលក់ ឱសថបូរាណមាន៩២ទីតាំង។

លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវចាត់ការភ្លាមនៅពេលដឹងថា មូលដ្ឋាននោះបើកអាជីវកម្មលើវិស័យសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាតិ ឬខុសច្បាប់។

លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាល ត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៏ណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយប្រាប់ឱ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី(ត្រូវចុះមើលផ្កា) មានន័យថាត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។

លោកអ៊ឹមរ៉ន ហាស្សាន់ បានមានប្រសាសន៍ថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្ត នោះជាអំពើខុសច្បាប់។កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម។

លោកអភិបាលរងរាជធានីភ្នំពេញបានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥ និង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញ នូវមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលបានចែងក្នុងការណែនាំនិងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជននៅរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ