ព័ត៌មានជាតិ
ប.ស.ស បន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពី“សុវត្ថិភាពរថយន្តដឹកកម្មករ-និយោជិត”
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារ ស.ផ.ក បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករ-និយោជិត” ដោយមានការចូលរួមពីតំណាងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងតំណាងស្នងការនគរបាលរាជធានី ខេត្តទាំង ១៦ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពង់ចាម ព្រះសីហនុ កោះកុង កំពត បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ កំពង់ធំ និងខេត្តកែប ប្រមាណជា ៥០ រូប។

កិច្ចប្រជុំពិភាក្សាខាងលើ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ក្រុមការងារ ស.ផ.ក បានធ្វើបទបង្ហាញស្ដីពីការជំរុញផ្លាស់ប្ដូររថយន្តប្រភេទដឹកទំនិញមកប្រភេទដឹកអ្នកដំណើរ ឬដោយកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ ជូនដល់អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


