ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៤ ធ្នូ នេះថា មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស ជូន ប្តី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុកគ្រួសារមន្ត្រីរាជការ ដោយមិនបង់វិភាគទានទេ។

លោកបានបន្តថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម ៖ ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ ចំណែកកូនក្នុងបន្ទុក ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ រីឯអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ដូចជា ប្តី ឬ ប្រពន្ធ និង កូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។

លោក កត្តា អ៊ន បានបន្តទៀតថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


