Connect with us

ព័ត៌មានជាតិ

ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២ លាន ៧ សែននាក់ នៅទូទាំងប្រទេស

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​០៤ ​មករា​ នេះ​ថា​ គិត​ត្រឹម​ថ្ងៃទី ​២៥ ខែ​ធ្នូ ឆ្នាំ ​២០២៤​ បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​មាន​សមាជិក​កើនឡើង​ដល់​ ២ ៧០៥ ៩១៩នាក់ នៅ​ទូទាំង​ប្រទេស ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​កាន់តែ​ជឿទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ក្នុងចំណោម​សមាជិក ប​.​ស​.​ស​. ជាង​ ២​ លាន ​៧​ សែន​នាក់ ​ក្នុងនោះ ​សមាជិក​ ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព លើ​វិស័យ​សាធារណៈ​មាន​ចំនួន ​៥០៤ ៧៩៦ នាក់ សមាជិក ប​.​ស​.​ស​. វិស័យ​ឯកជន ចំនួន​ ១ ៥៦៩ ២៣២ នាក់ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៤៨១ ២២០ នាក់ និង​សមាជិក ប​.​ស​.​ស​. ជា​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ( សហព័ទ្ធ និង​កូន​) ចំនួន ១៥០ ៦៧១ នាក់។

លោក​បាន​លើកឡើងថា ចាប់តាំងពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាននិងកំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី​-​ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាងសកម្ម​នៅ​រាជធានី​-​ខេត្ត ទូទាំងប្រទេស រួម​នឹង​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្ដាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុសផុល។

បន្ថែម​ពីនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផងដែរ ដោយ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥតគិតថ្លៃ នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន ក្នុងនោះដែរ ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូតដល់​ស្លាប់​បាត់បង់​ជីវិត បេឡា​ជាតិ​សន្តិសុខ​សង្គម នឹង​ផ្តល់​ប្រាក់​វិភាជន៍​បូជាសព​ផង​ដែរ។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើ​ជាង​មុន ដែល​អាច​ជួយ​ទៅដល់​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល​ភាព​នា​ពេល​អនាគត។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់ ​ត្រូវគោរព​ច្បាប់​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​បំពេញបែបបទ និង​ចុះ​បញ្ជិកា​រោងចក្រ​សហគ្រាស និង​ចុះបញ្ជី​កម្មករ​-​និយោជិត​ របស់ខ្លួន ដើម្បី​ចូលរួម​គោរព​ច្បាប់​ការងារ ក៏ដូចជា​គិតគូរ​ដល់​ផលប្រយោជន៍​កម្មករ​-​និយោជិត​ ទាំងអស់គ្នា ​ដើម្បី​កសាង​សហគ្រាស​មួយ​ក្លាយជា​សហគ្រាស​សុខសាន្ត​បង្កើន​ផលិតភាព​ការងារ រក្សា​ការងារ​ និង​បង្កើន​ប្រាក់ចំណូល​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ និង​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ប្រសើរ។

ជាងនេះទៀត​ រោងចក្រ​សហគ្រាស ​ត្រូវ​ចុះបញ្ជី និង​បញ្ជូន​ឈ្មោះ​បុគ្គលិក ឬ កម្មករ​-​និយោជិត​ របស់​ខ្លួន ទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ ពិសេស​ការ​ទទួល​បាន​ការពិនិត្យ​ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពេល​ទៅ​ទទួល​សេវា​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ​របស់​ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មិថុនា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម