ព័ត៌មានជាតិ
ផែកំពង់កណ្តាលកណ្តាលក្រុងកំពត ជាទីតាំងបោះដុំនិងចែកចាយគ្រឿងសមុទ្រដ៏ធំបំផុតនៅខេត្តកំពត
ផែកំពង់កណ្តាលតាមបណ្តោយផ្លូវមាត់ព្រែកកំពត ជាទីតាំងបោះដុំនិងចែកចាយលក់គ្រឿងសមុទ្រដ៏ធំប្រចាំខេត្តកំពត។
តាំងពីយប់ស្រាងៗ ទូករបស់ប្រជានេសាទដែលបានចេញទៅនេសាទនៅសមុទ្រ បានចាប់ផ្តើមវិលចូលផែវិញ ដោយនាំមកជាមួយគ្រឿងសមុទ្រស្រស់ៗទើបនេសាទបាន ដើម្បីបោះចែកចាយលក់ដល់ពលរដ្ឋនិងអាជីវករយកទៅបោះលក់បន្តតាមទីផ្សារមានដូចជាមឹក ក្តាម បង្គា ត្រី និងអាហារសមុទ្រផ្សេងទៀត។
ខណៈដែលក្រុមការងារកម្ពុជាថ្មីចុះទៅធ្វើសេចក្តីរាយការណ៍នៅម៉ោងជាង ៨ ព្រឹកកាលពីម្សិលមិញនេះ សភាពនៅផែហាក់មានភាពស្ងប់ស្ងាត់។ ប៉ុន្តែបើតាមក្រុមអាជីវករបានអះអាងប្រាប់ថា សភាពអ៊ូអរគឺមានចាប់ពីម៉ោង ៣ ភ្លឺ រហូតដល់ព្រឹកព្រលឹម ខណៈដែលពលរដ្ឋមកពីគ្រប់ទិសទីបានមករង់ចាំទិញគ្រឿងសមុទ្រស្រស់ៗពីអ្នកនេសាទដែលទើបលើកចុះពីទូកថ្មីៗ។
ផែកំពង់កណ្តាលពីមុនមានទីតាំងនៅក្បែរស្ពានចាស់ ក្រោយមកអាជ្ញាធរខេត្តបានប្តូរទៅទីតាំងថ្មីនៅតាមបណ្តោយផ្លូវព្រែកកំពតហួសសាលាខេត្តកំពតបន្តិច។ បើតាមក្រុមអាជីវករដែលកម្ពុជាថ្មីបានសាកសួរ មិនថាពលរដ្ឋក្នុងខេត្ត រួមទាំងភ្ញៀវទេសចរដែលមកលេងខេត្តកំពត តែងតែចូលរករកទិញគ្រឿងសមុទ្រស្រស់ៗនៅផែចុះទូកនេះ ខណៈតម្លៃគ្រឿងសមុទ្លក់នៅទីនេះធូរថ្លៃជាងតាមទីផ្សារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


