ព័ត៌មានជាតិ
ដើរឱ្យទាន់សភាពការណ៍ពិភពលោក អគ្គមេបញ្ជាការ ថា កងទ័ព និងសម្ភារៈ ត្រូវតែទំនើប
ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោកដ៏ស្មុគស្មាញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន លើកឡើងថា កងទ័ព និងសម្ភារៈ ត្រូវតែទំនើប។ ការលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញបើកវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថាននាយទាហានចម្រុះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឈរលើស្មារតីជាតិនិយម ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ ក្លាយជាកងកម្លាំងទំនើប រៀបរយ និងមានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ទាមទារឱ្យកងយោធពលខេមរភូមិន្ទ ត្រូវតែទំនើប គឺ «ទំនើបទាំងមនុស្ស និងសម្ភារៈ»។ ដូច្នេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាបន្តកំណែទម្រង់ដោយឥតរាថយទោះជួបឧបសគ្គយ៉ាងណាក្តី។
ជាក់ស្ដែងវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ ពេលនេះ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់កម្ពុជាលើវិស័យយោធា ដែលជាកិច្ចសហការជួយដោយភាគីចិន សម្រាប់វគ្គបណ្តុះបណ្តាលវគ្គទាំងពីរនេះ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអរគុណចំពោះបក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងសម្ភារៈ ថវិកា ដែលក្នុងនោះកងទ័ពរំដោះប្រជាជនចិន បានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសនៅវិទ្យាស្ថាននាយទាហានចម្រុះ។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត តស៊ូ ពុះពាររាល់ការលំបាក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ ក្រេបជញ្ជក់រាល់ខ្លឹមសារមេរៀនដែលយោធាចារ្យបានបង្រៀន និងស្វែងយល់បទពិសោធន៍កន្លងមក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន និងឈានទៅទទួលជោគជ័យនៅពេលបញ្ចប់វគ្គ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


