ព័ត៌មានជាតិ
២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ កុម្ភៈ នេះថា ឆ្នាំ ២០២៤ មានសមាជិកប.ស.ស គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៨ ៧០៤ ករណី បណ្តាលឱ្យរងរបួសស្រាលចំនួន ១២ ៧៥៩ នាក់ របួសធ្ងន់ចំនួន ៣ ៧៥៦ នាក់ និងស្លាប់ចំនួន ២៩៣ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា តួលេខនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើង ១៧% ខណៈឆ្នាំ ២០២៣ មានសមាជិក ប.ស.ស រងរបួសស្រាលចំនួន ១១ ២៨៩ នាក់ របួសធ្ងន់ចំនួន ២ ៨៩១ នាក់ និងស្លាប់ចំនួន ២៣៧ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនតាមដងផ្លូវ តាមរយៈការប្រើប្រាស់ម៉ូតូ ដោយមិនគោរពច្បាប់ចរាចរណ៍ដូចជា បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរបញ្ច្រាសទិសជាដើម។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានសំណូមពរដល់អ្នកបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ បើកបរខុសគន្លងផ្លូវ កុំវ៉ាជែង និងកុំបើកបរពេលងងុយគេង និងស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ត្រូវមានបណ្ណបើកបរត្រឹមត្រូវ ហើយអ្នកបើកបរត្រូវគិតថា វាសនា និងអាយុជីវិតរបស់កម្មករ-និយោជិតនៅលើរថយន្តពឹងផ្អែក និងផ្ញើវាសនាលើយើង រួមទាំងខ្លួនយើងផងដែរ។ ដូច្នេះ ត្រូវបើកបរដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពដល់អ្នកជិះ។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២៤ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២.៨៤៤ លើក, អ្នកស្លាប់ចំនួន ១.៥០៩ នាក់ (ជាមធ្យមស្លាប់ ៤ នាក់/ថ្ងៃ) , របួសធ្ងន់ចំនួន ២.២៧៣ នាក់ , របួសស្រាល ១.៤៤៧ នាក់ , និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧ នាក់ ធៀបគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៣ ថយចុះ ៤៧៣ លើក (ស្មើនឹង ១៤%) , អ្នកស្លាប់ថយចុះចំនួន ៨១ នាក់ (ស្មើ ៥%), របួសធ្ងន់ថយចុះ ៤៩៣ នាក់ (ស្មើ ១៨%), របួសស្រាលថយចុះ ៣០២ នាក់ (ស្មើ ១៧%) , និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦ នាក់(ស្មើ ១៩%)៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


