ព័ត៌មានជាតិ
ផ្លូវមួយខ្សែពីមុខលោកតាដំបងក្រញូងពោរពេញដោយជង្ហុក កំពុងអ៊ុតកៅស៊ូថ្មីឡើងវិញ
ផ្លូវមួយខ្សែចាប់ពីមុខរូបសំណាកលោកតាដំបងក្រញូង ទៅទល់នឹងរង្វង់មូលព្រាបស ដែលពោរពេញទៅដោយជង្ហុកបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងជួសជុលនិងក្រាលកៅស៊ូឡើងវិញ។

ជាងមួយសប្តាហ៍នេះ ក្រុមការងារសាធារណការ បានដាក់គ្រឿងចក្រគាស់កកាយទៅលើកំណាត់ផ្លូវដែលខ្ទេចខ្ទីដោយសារការដាក់បង្កប់ប្រព័ន្ធលូក្រោមដី ដែលផ្លូវនេះស្ថិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ទល់មុខព្រលានយន្តហោះបែកចាន ដើម្បីអ៊ុតកៅស៊ូថ្មីឡើងវិញ បង្កការងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សកម្មភាពដែលគ្រឿងចក្រកំពុងធ្វើការ នៅលើកំណត់ផ្លូវកណ្ដាលក្រុងបាត់ដំបង គឺជាសកម្មភាពមួយរស់រវើក និងបន្ទាន់ជាទីបំផុត ព្រោះផ្លូវមួយខ្សែនេះ គឺជាផ្លូវភ្លោះដើម្បីបញ្ចៀសនូវការប៉ះទង្គិច ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែ ពេលក្រុមការងារកំពុងធ្វើការយ៉ាងសកម្មនេះ គឺការបើកបរ និងការធ្វើចរាចរណ៍ ត្រូវបញ្ចៀសចូលរួមទៅលើកំណាត់ផ្លូវតែមួយខ្សែ ដូច្នេះវាអាចបង្កឲ្យមានការកកស្ទះជាដើម។

អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


