ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា នឹងកាន់តែពង្រីក លើការអភិវឌ្ឍធនធានមនុស្ស និង វិស័យ TVET កម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌា នឹងកាន់តែត្រូវបានពង្រឹង និងពង្រីក លើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា។

ការរំពឹងនេះ ក្នុងឱកាស លោក ហេង សួរ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា នាទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីបញ្ជាក់នូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និង ឥណ្ឌា និង ដើម្បីស្វែងយល់អំពីវិស័យសក្ដានុពលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

នាឱកាសនោះដែរ លោក ហេង សួរ បានសម្ដែងការអបអរសាទរចំពោះ លោក Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី រំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌា នឹងកាន់តែត្រូវបានពង្រឹង និងពង្រីក លើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និង វិស័យ TVET របស់កម្ពុជា។ ក្នុងន័យនេះ លោក ហេង សួរ បានបញ្ជាក់ការស្វាគមន៍ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍន៍ធនធានមនុស្ស និង កម្លាំងពលកម្មជំនាញដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកVanlalvawna Bawitlung បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ លោក ហេង សួរ ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET រវាងប្រទេសឥណ្ឌា ជាមួយកម្ពុជា។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជា មានសក្ដានុពលលើវិស័យជាច្រើន ដែលនឹងអាចជំរុញដល់កិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងរវាងឥណ្ឌា និង កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


