ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៤៨ ភ្ជាប់ទៅខេត្តកោះកុង គ្រោងបញ្ចប់ទាំងស្រុងអំឡុងខែមេសានេះ
ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៨៨,៤៥% គ្រោងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្ការទឹកជំនន់លិចផ្លូវ ការងារការពារជម្រាលផ្លូវ ការងារសាងសង់ផ្លូវ និងសួនបែងចែកទ្រូងផ្លូវនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ និងទីតាំងគ្រោងសាងសង់ស្ពានកោះកុងថ្មី (គម្រោងជំហាន២)ផងដែរ។
បន្ទាប់ពីការចុះត្រួតពិនិត្យនេះរួច លោករដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៦ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំទីក្រុងភ្នំពេញ នៃធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។




ថ្លែងក្នុងកិច្ចប្រជុំ លោក សូរ វុិចទ័រ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


