ព័ត៌មានជាតិ
ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំឱ្យមានប្រឡងប្រជែង ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ប្រលោមលោកខ្នាតខ្លីជាពាក្យកាព្យ និងអត្ថបទឧស្សាហ៍កថា គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ។
នាពិធីចូលរួមប្រកាសលទ្ធផលបេក្ខជនជ័យលាភី កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ លោក ណាត ប៊ុនរឿន បានថ្លែងកោតសរសើរដល់ឥស្សរជន និងបេក្ខជនទាំងអស់ដែលបានចំណាយពេលវេលា ក្នុងការសរសេរ រៀបរៀង ចំណាយពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញា ដើម្បីបុព្វហេតុអក្សរសាស្រ្តខ្មែរ រក្សាឱ្យបានគង់វង្ស។ លោកបញ្ជាក់ថា៖«ការប្រឡងប្រជែងនេះ គឺបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ ដែលមិនអាចកាត់ផ្តាច់ពីខាងវត្តអារាមបានទេ ចឹងបានខ្ញុំសំណូមពរថា នៅឆ្នាំក្រោយ គួរឱ្យមានក្រសួងធម្មការនិងសាសនា ចូលរួមផង។ ហើយពុទ្ធសាសនបណ្ឌិត្យ និងបណ្ណាល័យជាតិ គួរចូលរួមដែរដើម្បីបានតួអង្គសំខាន់»។

បើតាមលោក ណាត ប៊ុនរឿន កត់សម្គាល់ថា នៅក្នុងភាសាខ្មែរយើង ភាសានិយាយមិនសូវមានភាសាបាលីសំស្ក្រឹតទេ ប៉ុន្តែបើក្នុងអក្សរសាស្រ្ត គឺបានចងក្រងជាក្បួនខ្នាត ដែលមានពាក្យបាលីសំស្ក្រឹត។លោកថា៖«ចឹងហើយបានជាយើងមានការលំបាកផង ងាយស្រួលផង ប៉ុន្តែកាន់តែមានឧត្តមភាព ក្នុងការប្រើពាក្យពេចន៍កាន់តែមានកម្រិតខ្ពស់ ចឹងពាក្យខ្លះអានផ្សេង សរសេរផ្សេង ដោយសារមិនមែនជាពាក្យខ្មែរ ព្រោះជាពាក្យកម្ចី ចឹងយើងកុំតូចចិត្តនេះ ជាភាពសម្បូរបែបរបស់ខ្មែរ»។


នៅថ្ងៃទី ១០ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសម្ចាស់ជ័យលាភី ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ប្រលោមលោកខ្នាតខ្លីជាពាក្យកាព្យ និងអត្ថបទឧស្សាហ៍កថា។
– ជ័យលាភីផ្នែកអានអត្ថបទ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”
(លេខ១) ៖ កុមារី វ៉ែង យូអ៊ី មកពី សាលាបឋមសិក្សា ២៤ កញ្ញា ខេត្តក្រចេះ
(លេខ២) ៖ កុមារី ធួត គីមឡាង មកពី សាលាអន្តរជាតិ យូ អេស អេ ខេត្តបាត់ដំបង
(លេខ៣) ៖ កុមារី លីម ជឺហ្វុង មកពី សាលាបឋមសិក្សា ព្រៃទទឹង ខេត្តកំពង់ចាម
-ជ័យលាភីផ្នែកស្មូតកំណាព្យ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”
(លេខ១) ៖ យុវជន ផុង វិវឌ្ឍន៍ មកពី វិទ្យាល័យ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
(លេខ២) ៖ យុវនារី បានវិន ស្រីនិច្ច មកពី អនុវិទ្យាល័យ កាចាញ ខេត្តរតនគិរី
(លេខ៣) ៖ យុវជន គង់ រ៉ាឆាន់ មកពី អនុវិទ្យាល័យ ដំរីផុង ខេត្តក្រចេះ
– ជ័យលាភីផ្នែកតែងនិពន្ធ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”
(លេខ១) ៖ យុវនារី ឈួ រាជនី មកពី វិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប
(លេខ២) ៖ យុវនារី ហឿន ចរិយា មកពី វិទ្យាល័យ មេសាង ខេត្តព្រៃវែង
(លេខ៣) ៖ រចំ ហ្នើម មកពី វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី
– ជ័យលាភីប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី ជាពាក្យរាយ
(លេខ១) ៖ លោកស្រី ជា សុលីនី មន្ត្រីរាជការក្រសួងព័ត៌មាន រាជធានីភ្នំពេញ
(លេខ២) ៖ លោក មុំ រដ្ឋា គ្រូបង្រៀនវិទ្យាល័យ ពេជ្រចិន្តា ខេត្តបាត់ដំបង
(លេខ៣) ៖ លោក ជ្រុយ នាវា និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ
– ជ័យលាភីប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី ជាពាក្យកាព្យ
(លេខ១) ៖ លោក មឿង សំណាង បុគ្គលិកធនាគារ ខេត្តឧត្តរមានជ័យ
(លេខ២) ៖ លោក ជួន ខ្មៅ គ្រូបង្រៀនវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ
(លេខ៣) ៖ លោក ឯក ខន គ្រូបង្រៀនវិទ្យាល័យ គូលែន ខេត្តព្រះវិហារ
– ជ័យលាភីប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា
(លេខ១) ៖ លោកស្រី សុខ ម៉ារីណា គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កន្ទួត ខេត្តក្រចេះ
(លេខ២) ៖ ព្រះតេជគុណ យាន សំណាង ចៅអធិការវត្ត ចន្ទរង្សី កែង ខេត្តក្រចេះ
(លេខ៣) ៖ លោក សន វណ្ណធារ៉ា មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់