ព័ត៌មានជាតិ
អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ
អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កុំឱ្យមានការដំឡើងតម្លៃនៅអំឡុងពេលខេត្តតាកែវ ក៏ដូចជាក្រុងដូនកែវ ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធី បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី ២១-២២-២៣ ខែមីនា ឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ពង្រឹងសេវាកម្ម សុវត្ថិភាព គុណភាព បរិស្ថាន ជាមួយអាជីវករនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ លោកអភិបាលក្រុងដូនកែវ បានលើកឡើងថា ក្រោយដាក់ចេញនូវសេចក្ដីណែនាំនេះហើយ អាជ្ញាធរក្រុងនឹងបន្តចុះធ្វើការតាមដានពិនិត្យដោយយកចិត្តទុកដាក់ គឺមិនឱ្យមានបាតុភាពណាមួយកើតឡើងឡើយទាំងនៅមុនពេល ក្រោយពេល នៃការរៀបចំពិធីបុណ្យទន្លេ ដ៏មានសារៈសំខាន់នេះ ហើយប្រសិនម្ចាស់សេវាកម្មទាំងអស់ មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងចាត់វិធានការរដ្ឋបាល។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានណែនាំបន្ថែមទៀតនូវការរក្សាបាននូវអនាម័យ បរិស្ថាន សោភណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមមុខផ្ទះក៏ដូចជានៅតាមដងផ្លូវសាធារណៈនានា ក្នុងក្រុងបានល្អ ប្រសើរនោះ សូមចូលរួមអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
១-រៀបចំវេចខ្ចប់ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមនៅពេលព្រឹក ងាយស្រួលដល់ ក្រុមហ៊ុន សំរាមធ្វើការប្រមូល និងសូមបញ្ចៀសការបញ្ចេញសំរាម ទុកនៅមុខផ្ទះតាមដងផ្លូវនៅពេលយប់ ព្រោះអាចបណ្ដាលឲ្យ សត្វហែកធ្វើឲ្យសំរាមរប៉ាត់រប៉ាយបាត់បង់សោភ័ណ្ឌភាព។
២-កុំសាងសង់ ដាក់តាំងទំនិញ ឬសម្ភារផ្សេងៗលើដីចំណីផ្លូវ (៣ម៉ែត្រចេញពីបូឌៀ)
៣-ចូលរួមសម្អាតអនាម័យបរិស្ថាន(រើសសំរាម និងសម្អាតស្មៅជាប់នឹងប័រឌា) នៅមុខផ្ទះ និងនៅតាមអង្គភាពនានាឲ្យបានស្អាតល្អជាប្រចាំ។
៤-ចងទង់ជាតិ តាមអង្គភាព ស្ថាប័នរដ្ឋ និងឯកជន នៅតាមខ្នងផ្ទះឲ្យបានគ្រប់ៗគ្នា ។
៥-តុបតែងលម្អភ្លើងពណ៌តាម អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងគ្រប់គេហដ្ឋានក្នុងក្រុង ។
៦-គ្រប់សេវាកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំអោយមានអនាម័យស្អាតល្អ មានឱជារសឆ្ងាយឆ្ងាញ់ និង មានតម្លៃសមរម្យ។
៧-គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ត្រូវរៀបចំអោយបានស្អាត និងមិនមានការដំឡើងថ្លៃឡើយ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


