ព័ត៌មានជាតិ
ត្បូងខេត្តមណ្ឌលគិរីមិនសូវមានតម្លៃ គុណភាពចាញ់ត្បូងខេត្តរតនគិរី
ខណៈដែលខេត្តមណ្ឌលគិរីមានធនធានរ៉ែមាសដ៏មានតម្លៃកំពុងទាញធ្វើអាជីវកម្ម ខេត្តភូមិភាគឦសាននេះមិនសូវមានភាពល្បីល្បាញលើធនធានរ៉ែត្បូងមិនដូចខេត្តរតនគិរីដែលនៅក្បែរខាង។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ខេត្តមណ្ឌលគិរីមានសក្តានុពលលើធនធានរ៉ែមាស ដោយឡែកធនធានរ៉ែត្បូងវិញគឺមានតិចតួច និងមិនសូវល្បីដូចនៅខេត្តរតនគិរីនោះទេ។

រូបតំណាង
ជាមួយធនធានរ៉ែត្បូងមានតិចតួច លោក ងិន សុវិមាន បានអះអាងថា ត្បូងខេត្តមណ្ឌលគិរីគុណភាព និងទឹកចាញ់ត្បូងខេត្តរតនគិរី។
បើតាមលោកអភិបាលរងខេត្ត ត្បូងខេត្តមណ្ឌលគិរីភាគច្រើនជាត្បូងពណ៌ខៀវ ហើយបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនទាញធ្វើអាជីវកម្មធំដុំនោះដែរ។
សក្ដានុពលធនធានរ៉ែចម្បងៗរបស់ខេត្តមណ្ឌលគិរី គឺរ៉ែមាស រ៉ែបុកស៊ីត (វត្ថុធាតុដើមសម្រាប់ផលិតអាលុយមីញ៉ូម) និងខ្សាច់ ក្រួស ថ្ម ជាដើម។
ខេត្តមណ្ឌលគិរីមានក្រុមហ៊ុនចំនួនពីរ កំពុងធ្វើអាជីវកម្មរ៉ែមាស ដែលក្នុង ១ ខែ អាចចម្រាញ់រ៉ែមាសបានប្រមាណ ៣០០ ទៅ ៤០០ គីឡូក្រាម ហើយក្នុងមួយឆ្នាំបានប្រមាណ ៣ តោន។
លោក គង់ ស៊ីថា អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានភូគោកសាស្ត្ររ៉ែ និងឧស្សាហកម្មអាជីវកម្មរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនកំពុងវិនិយោគរ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរី មានក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉េល ដែលជាក្រុមហ៊ុនកំពុងវិនិយោគចម្រាញ់រ៉ែមាសធំជាងគេនៅកម្ពុជា។
ក្រុមហ៊ុនមានមូលដ្ឋានមកពីប្រទេសអូស្រ្ដាលីនេះ កំពុងធ្វើអាជីវកម្មទាញយករ៉ែមាសនៅក្នុងភូមិសាស្រ្តតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយមានរណ្ដៅរ៉ែមាសសរុបចំនួន ៧ រណ្ដៅ កំពុងតែដំណើការ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


