ព័ត៌មានជាតិ
អាជ្ញាធរនឹងពិន័យអ្នកចោលសំរាមគ្មាន សណ្ដាប់ធ្នាប់
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋ ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យហើយ។

ការបញ្ជាក់របស់លោក ឯក ឃុនដឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទ រាប់រយនាក់ចុះសំអាត ប្រមូលសំរាមនិងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់កូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក។
លោក ឯក ឃុនដឿន បានលើកឡើងថា ការបង្កើតឲ្យមានពិធីប្រមូលសម្អាតសំរាម នៅតាមទីសាធារណៈនេះ គឺក្នុងគោលបំណង ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រស់នៅស្អាត ជៀសវាងបាននូវជំងឺផ្សេងៗ។
លោកអភិបាល បានបន្តទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅដោយភាពស្អាត ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងបរិស្ថាន បានបង្កើតឲ្យមានការដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ផងដែរថា ក្រោយពីបង្កើតឲ្យមានក្រុមហ៊ុនប្រកួតប្រជែងគ្នាលើការប្រមូលសំរាម និងក្រោយពីមានការផ្សព្វផ្សាយ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយនោះ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅលើប្រជាពលរដ្ឋ ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវ។




លោកអភិបាល បានបញ្ជាក់ដែរថា សម្រាប់ខណ្ឌទួលគោក ក្នុងមួយថ្ងៃៗ ដឹកសំរាមចេញទៅចាក់នៅទីលានចាក់សំរាមបានប្រមាណ៣០០តោន ក្នុងមួយថ្ងៃ។ ការខិតខំប្រឹងប្រែងកន្លងមកនេះ បានធ្វើឲ្យខណ្ឌទួលគោក មានសណ្ដាប់ធ្នាប់ មានបរិស្ថានល្អប្រសើរ រហូតដល់ជាប់ចំណាត់ថ្នាក់ ដោយទទួលបានផ្កាកុលាបពីរទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលកន្លងទៅ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


