ព័ត៌មានជាតិ
សប្ដាហ៍នេះ ផ្លូវថ្មើរជើង(Walk Street) មានរបាំបុរាណនារីកម្ពុជា ល្បុក្កតោ និង បន្តលែងល្បែងប្រជាប្រិយ
សម្រាប់រាត្រីថ្ងៃសៅរ៍ ទី ១៩ មេសា នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយសម្រាប់រាត្រីថ្ងៃអាទិត្យវិញ មានល្បុក្កតោ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ទី ១៩ មេសា នេះដែរ ក៏មានយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) យ៉ាងច្រើនកកកុញផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២០ មេសា នេះថា នៅថ្ងៃសៅរ៍ ម៉ោង ៧ នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយនៅថ្ងៃអាទិត្យ ម៉ោង ៧ យប់ មាន ល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នៅថ្ងៃសៅរ៍នេះដែរ មានប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយដូចជា លោតកៅស៊ូ លាក់កន្សែង និងរាំលេងកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខព្រះបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នេះ។

គួររំលឹកថា តាមការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ , មហោរី និងរបាំប្រពៃណី , រាំវង់ , សៀករហស្សកម្ម , ចាប៉ីសហគមន៍ , បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ (Walk Street) តែងមានការផ្លាស់ប្ដូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះ ការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្ដូរ និងកើនឡើងផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង ២ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
អត្ថបទ ៖ ស្រីរ័ត្ន













-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


