ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត នាំយកនូវថវិកា និងសម្ភារៈប្រគល់ជូនរដ្ឋបាលឃុំ សម្រាប់ប្រគេនព្រះសង្ឃចំនួន៤វត្ត
ស្វាយរៀង ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ រួមនឹងមន្ត្រីរាជការនៃមន្ទីរ បាននាំយកនូវថវិកា និងសម្ភារៈប្រគល់ជូនរដ្ឋបាលឃុំ សម្រាប់ប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងសកម្មភាពវាយគង ជូង រគាំង ទូងស្គរ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

ចំពោះសម្ភារៈថវិកាដែលយកទៅប្រគេនព្រះសង្ឃតាមរយៈរដ្ឋបាលឃុំក្រោលគោ មានចំនួន៤វត្ត នៅក្នុង១វត្តៗទទួលបាន ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, អង្ករ ២បាវស្មើនឹង ១០០គីឡូក្រាម, មីម៉ាម៉ាខ្មែរ ២កេស, តែ១សុង, ស្ករស ៥kg និងថវិកា ១២០,០០០រៀល។

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំបានឲ្យដឹងថា សម្ភារៈថវិកាដែលយកមកសម្រាប់ប្រគេនព្រះសង្ឃទាំងបួនវត្តនេះ គឺបានមកពីការជួយឧបត្ថម្ភរបស់មន្ត្រីរាជការក្រុមការងារមន្ទីរ និងមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្នុងគោលបំណងជួយដល់ព្រះសង្ឃនៅតាមទីវត្តអារាមនានា ដែលមានការខ្វះខាតក៏ដូចជាការលើកទឹកចិត្តជួយដល់ព្រះសង្ឃដែលបានចូលរួមសកម្មភាពវាយគង ទូងស្គរ ដើម្បីដាស់ស្មារតីប្រជាពុទ្ធបរិស័ទក្នុងក្នុងមូលដ្ឋានដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺ covid-១៩ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្ដីពីកាវាយគង ទូងស្គរ រគាំង តាមវត្តអារាមនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ និងអនុវត្តវិធានការក្រសួងសុខាភិបាល “៣ការពារ ៣កុំ”។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរព័ត៌មានខេត្ត បានជួយឧបត្ថម្ភនូវសម្ភារៈថវិកាខាងលើ ដើម្បីចូលរួមក្នុងការការពារនិងទប់ស្កាត់ការឆ្លងជំងឺcovid-១៩៕
ដោយ ៖ ភក្តី









-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


