ព័ត៌មានជាតិ
មណ្ឌលសុខភាពស្រុកវ៉ឺនសៃ ណែនាំឱ្យអ្នកមានជំងឺផ្តាសាយរ៉ាំរ៉ៃឆាប់ព្យាបាល ព្រោះខ្លាចវិវដ្តជាជំងឺរបេង
ជំងឺផ្តាសាយជាទូទៅ កើតឡើងទៅលើមនុស្សគ្របវ័យទាំងអស់ នៅអំឡុងរដូវក្តៅ និងនៅរដូវត្រជាក់ ពិសេសនៅដើមរដូវវស្សាតែម្តង ជំងឺនេះកំពុងតែកើតឡើង ទៅលើមនុស្សចាស់ និងក្មេង ជនជាតិដើមភាគតិច ខេត្តរតនគិរី។ ជំងឺនេះបង្កទៅជាក្អកនៅពេលថ្ងៃ និងពេលយប់ មានស្លេស្ម៍នៅបំពង់ក ពិបាកដកដង្ហើម ហើយធ្វើឱ្យមានការៈក្តៅខ្លួន។

លោក បាន ជាជនជាតិដើមភាគតិច ស្ថិតនៅភូមិទៀមលើ ឃុំ កាចូន ស្រុក វ៉ឺនសៃ ខេត្តរតនគិរី បានប្រាប់ថា លោកមានជំងឺផ្តាយសាយនេះ នៅដើមខែកុម្ភៈមានរោគសញ្ញា ហៀរសំបោរ និងស្លេសនៅក្នុងបំពង់ រហូតដល់ខែមេសា។ បើទោះជាលោកទៅបើកថ្នាំនៅមណ្ឌលសុខភាព ហើយទៅទិញថ្នាំនៅកន្លែងលក់ថ្នាំពេទ្យឯកជន និងកម្ម៉ង់ថ្នាំតាម Online លេបនៅតែពុំធូរស្រាល អស់រយៈពេល ៥ខែមកហើយ។ នៅពេលយប់លោកដេក មិនសូវបានបណ្តាលមកពីក្អក និងពិបាកដកដង្ហើម។
លោក ខេង សារី អនុប្រធានមណ្ឌលសុខភាពស្រុកវ៉ឺនសៃ បានមានប្រសាសន៍ថា ជំងឺផ្តាសាយ មានការៈក្អក ហៀរសំបោរ ក្តៅខ្លួន។ ជាទូទៅជំងឺនេះ កើតឡើងនៅខែក្តៅ និងនៅដើមឆ្នាំមានភ្លៀងធ្លាក់ដំបូង និងនៅខែរងាធ្លាក់ខ្យល់ខែកក្តិក ហើយពេលក្តៅខ្លួនខ្លាំង ត្រូវលេបថ្នាំបញ្ចុះកម្តៅ និងត្រូវពិសារទឹកឱ្យញឹកញាប់គ្រប់គ្រាន់។ លោកថា ជំងឺនេះបង្កឡើងពីពពួក វីរុសមិនមែនជាពពួកប៉ាកតេរី ដែលអាចជាសះស្បើយ ទៅវិញជាធម្មតាមានសុខភាពល្អឡើងវិញ ពុំចាំបាច់លេបថ្នាំពេទ្យ ដោយគ្រាន់តែផឹកទឹកក្តៅ សម្រាកឱ្យគ្រប់គ្រាន់ ត្រូវតាមដានខ្លួនឯងជាប្រចាំ និងទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាព។ ករណីអាការៈមានក្អក និងមានស្លេស្ម៍ឥតឈប់ដូចនេះ លើសពី១ ទៅ ២អាទិត្យ អូសបន្លាយរហូត ១៤ថ្ងៃ ឬ ចាប់ពី ៣ខែឡើងទៅ តាមការសន្និដ្ឋានដំបូង អ្នកជំងឺអាចវិវដ្តជាជំងឺរបេងនៅដំណាក់កាលដំបូង។

ប្រសិនបើទៅបើកថ្នាំផ្តាសាយ លេបទៅចាប់ពី ៣ថ្ងៃ ទៅ ៧ថ្ងៃ នៅតែមិនជាសះស្បើយ ត្រូវត្រឡប់ទៅមណ្ឌលសុខភាពឡើងវិញ ដើម្បីជួបគ្រូពេទ្យពិនិត្យ ជាលើកទី២ ដើម្បីតាមដានជំងឺនេះឡើងវិញ។ ក្នុងនាមលោកជាអ្នកបម្រើការងារផ្នែកសុខភាពសាធារណៈ លោកណែនាំ ឱ្យជនជាតិដើមភាគតិច ដែលមានជំងឺ ត្រូវទៅពិនិត្យ និងគ្រោះជំងឺ នៅមណ្ឌលសុខភាព ដើម្បីបើកថ្នាំយកទៅពិសារឱ្យបានទៀងទាត់តាមវិជ្ជបញ្ជា ដោយមិនត្រូវទុកថ្នាំចោល ដែលបណ្តាឱ្យមេរោគស៊ាំនឹងថ្នាំ ធ្វើឱ្យមិនងាយជាសះស្បើយ៕
ដោយ៖ ខៀវ ចាប



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


