ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រុងខេមរភូមិន្ទជាង១០០គ្រួសារ មិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់ត្រឹមត្រូវ
ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៣ ក្នុងក្រុងខេមភូមិន្ទ ខេត្តកោះកុង នៅមិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់ត្រឹមត្រូវនៅឡើយទេ រីឯតំណាងក្រុមហ៊ុនសន្យាថា នឹងប្រឹងពង្រីកបណ្តាញទឹកជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ។

ប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ គឺលោក ភូថង សេរីវុឌ្ឍី អភិបាលក្រុងខេមរភូមិន្ទ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋរបស់លោកមានសរុបចំនួន១១៩គ្រួសារ មិនទាន់មានការតបណ្ដាញទឹកស្អាតជូនពួកគាត់បានត្រឹមត្រូវនៅឡើយទេ។ ក្នុងនោះសង្កាត់ស្មាច់មានជ័យ ភូមិ៣ ក្រោយវត្តថ្មី ចំនួន ១១គ្រួសារ សង្កាត់ស្ទឹងវែង ក្នុងភូមិស្ទឹងវែង(ឆ្មាបាត់)៤៥ គ្រួសារ និងនៅខេងខូង ៦៣គ្រួសារ ម្ដុំស្ពានកោងសាងស្នេហ៍ ៩៩គ្រួសារ និងភូមិព្រែកស្វាយ ៣១ គ្រួសារ។

លោកអភិបាលក្រុងខេមរភូមិន្ទ ក៏បានស្នើសុំក្រុមហ៊ុនផ្តត់ផ្គង់ទឹកស្អាតខេត្តកោះកុង ជួយពន្លឿនការរៀបចំបណ្ដាញទឹកដល់ប្រជាពលរដ្ឋ ពិសេសបណ្តាញអគ្គិសនីផងដែរ ខណៈកំពុងមានតម្រូវការច្រើនពី១ឆ្នាំទៅ១ឆ្នាំ។

បញ្ហានេះ ត្រូវបានលោក ផាត់ ប៊ុនហួរ តំណាងក្រុមហ៊ុន LYP Group និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តកោះកុង អះអាងក្នុងកិច្ចប្រជុំដើម្បីពិភាក្សា អំពីបញ្ហាប្រឈម និងវិធានការដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា លោកទទួលយកសំណើនេះ ហើយពន្លឿនការរៀបចំតភ្ជាប់បណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋទៅតាមផែនការរបស់ក្រុមហ៊ុន ដោយផ្តើមពីចំណុច(ខេងឃោង)មុនគេ បន្ទាប់មកក្នុងភូមិស្មាច់មានជ័យ ប្រហែលជាចុងក្រោយ គឺនៅក្នុងភូមិស្ទឹងវែង។

បើតាមលោក ផាត់ ប៊ុនហួរ ក្រុមហ៊ុននឹងប្រឹងប្រែងកែលម្អប្រព័ន្ធបណ្ដាញទឹកដែលចាស់ៗ រៀបចំទុយោទឹកថ្មីដែលមានគុណភាពខ្ពស់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកមិនមានការបែកធ្លាយបាត់បង់ទឹកបន្តទៅទៀត។ កន្លងទៅ ក្រុមហ៊ុនទឹកស្អាតកោះកុង និយាយថា ខ្លួនបានលើកលែងការផាកពិន័យរយៈពេល ៣ខែ គឺចាប់ពីខែមេសា ឧសភា ដល់ខែមិថុនា ការតបបណ្ដាញរួចមិនទាន់បានប្រើប្រាស់។ លើការថែទាំកុងទ័រទឹក និងការលើសថ្ងៃនៃការកំណត់ការបង់ប្រាក់របស់ក្រុមហ៊ុន។

ឆ្នាំនេះពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បានជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់គួរឱ្យកត់សម្គាល់ ក្រោមហេតុរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកោះកុង ប្រភពទឹកសាបជ្រោះតាប៉នរីងស្ងួត ខូសម៉ាស៊ីមបូម ចំនួនអ្នកប្រើប្រាស់កើនឡើងទ្វេរដង និងកំពុងរកប្រភពទឹកសាបថ្មី ដើម្បីដោះស្រាយបូមទឹកបញ្ចូលក្នុងអាងទឹកជ្រោះតាប៉ន។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះការគ្មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ពេញលេញ ដោយទាមទារឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ពីការរក្សាផលិតទឹកចែកចាយជូនប្រជាពលរដ្ឋ ជៀសវាងបង្កការរំខានដល់ការរស់នៅ និងធ្វើអាជីវកម្មរបស់ពួកគាត់៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


