Connect with us

ព័ត៌មានជាតិ

កុំ​តប់​ប្រមល់​មេរោគ​រាតត្បាត តោះ! ដើរ​​កម្សាន្ត​កាត់​ព្រៃ​ទៅលេង​​ប្រាសាទ​​បាយ៉ង់កោ​លើ​កំពូលភ្នំ មិន​អាច​បំភ្លេ​ចបាន

បានផុស

នៅ

គ្រប់គ្នា​កំពុង​តែ​តប់​ប្រមល់ដោយសារ​​មេរោគ​​កូវីដ​រាតត្បាត​​មិន​លស់​ថ្ងៃ។ យ៉ាងណា​កំដរ​អារម្មណ៍​នៅ​ពេលដ៏​ស្មុគស្មាញនេះ មក​កម្សាន្ត​សប្បាយ​ដំណើរ​​ត្រាច់ចរ​ទៅ​លេង​​ប្រាសាទ​បាយ៉ង់កោ​លើកំពូល​​ភ្នំ​បាយ៉ង់​ក្រោម​ដំណក់​ទឹក​ភ្លៀង​រលឹម​ស្រិចៗ ជាមួយ​ទេសភាព​យ៉ាង​ខៀវ​ស្រងាត់​នា​រដូវ​វស្សា​​ អាច​ផ្លាស់ប្តូរ​បរិយាសស្មុគស្មាញ​នៅ​ពេល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទភ្នំបាយ៉ង់កោត្រូវបានសាងសង់ឡើងដោយ ព្រះបាទភវវរ្ម័នទី២ ក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ក្នុងបំណងឧទ្ទិសដល់ព្រហ្មញសាសនា។

ប្រាសាទនេះត្រូវបានសង់ឡើងនៅលើកំពូលភ្នំបាយ៉ង់ដែលមានរយៈកម្ពស់ ៣១៣ ម៉ែត្រ និងមានជណ្ដើរ៣ដំណាក់។ តួប្រាសាទត្រូវបានសាងសង់ពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ហើយក្រៅពីប្រាសាទបាយ៉ង់យើងឃើញមានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតម្កល់លិង្គព្រះឥសូរសម័យបុរាណ៕

ប្រាសាទភ្នំបាយ៉ង់មានឈ្មោះដើមថា សិវបុរ។ ប្រាសាទភ្នំបាយ៉ង់កោមានភូមិសាស្ត្រស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែលជា២០គីឡូម៉ែត្រពីព្រំដែនវៀតណាម។ ដើម្បីទៅដល់ប្រាសាទភ្នំនេះលោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ២ ចម្ងាយ១២១ គីឡូម៉ែត្រពីក្រុងភ្នំពេញដោយកាត់ ស្រុកបាទី ស្រុកសំរោង ទីរួមខេត្តតាកែវ និងចម្ងាយ៤៣គីឡូម៉ែត្រចេញពីក្រុងដូនកែវ។ ពេលទៅដល់ចង្កេះភ្នំ អ្នកត្រូវធ្វើដំណើរដោយថ្មើរជើងលើផ្លូវបេតុងប្រវែង ២៥០០ ម៉ែត្រ ហើយបន្តដំណើរថ្មើរជើងឡើងជណ្តើរ ៣៥០កាំ។ អ្នកក៏អាចជិះម៉ូតូឌុបរបស់អ្នកភូមិឡើងផងដែរក្នុងតម្លៃ ២០០០០រៀលទៅមកសម្រាប់ភ្ញៀវម្នាក់។ តាមផ្លូវឡើងភ្នំអ្នកអាចរីករាយជាមួយនឹងសម្រស់ធម្មជាតិតាមដងផ្លូវលម្អដោយដើមឈើ កូនរុក្ខជាតិតូចៗ និងផ្កាព្រៃជាច្រើនផងដែរ ហើយពេលដល់កំពូលភ្នំអ្នកអាចដើរទស្សនាប្រាសាទនានានៅលើភ្នំ ពិសេសទេសភាពដ៏ស្រស់ស្អាតមើលពីកំពូលភ្នំ។ លើសពីនេះអ្នកក៏អាចទៅទស្សនាថ្មបីដុំនៅក្បែរនោះដែលមានទេសភាពស្រស់ស្អាតគួរជាទីទាក់ទាញនិងគយគន់។ ដូចនេះបើអ្នកមិនទាន់បានទៅទេ អ្នកគួរតែសាកល្បងដោយគ្រាន់តែចំណាយពេលមួយថ្ងៃតែប៉ុណ្ណោះ៕

រូបថត៖ KHMER the Jungle

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម