ព័ត៌មានជាតិ
អគ្គមេបញ្ជាការ៖ កងទ័ពត្រូវតែម៉ឺងម៉ាត់ចំពោះកិច្ចការពារបូរណភាពទឹកដី
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រាប់កងទ័ពត្រូវតែម៉ឺងម៉ាត់ចំពោះកិច្ចការពារបូរណភាពទឹកដី ដោយហ៊ានលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ។

សាររបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងនៅក្នុងពេលអញ្ជើញផ្តល់អាវភ្លៀងដល់បណ្តាកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន ដែលធ្វើឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកឡើងវិញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា រាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងកំពុងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងប្រកាន់យកជំហរកសាងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ទៅជាព្រំដែនសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានប្រាប់ដល់កងទ័ពឱ្យម៉ឺងម៉ាត់ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយហ៊ានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។ ចំពោះមុខ កងទ័ពមិនអព្យាក្រឹតចំពោះរាជរដ្ឋាភិបាលទេ កងទ័ពត្រូវតែការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


