ព័ត៌មានជាតិ
រដ្ឋបាលរាជធានី និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទ
លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិ និង ជាអនុប្រធានប្រចាំការតំណាងលោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោកកើត ឆែ អភិបាលរងរាជធានីនិងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលរាជធានីភ្នំពេញស្ដីពីកិច្ចសហ ប្រតិបត្តិការក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ឧសភា២០២៥នេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកកើត ឆែ បានលើកឡើងថា ជាការពិត រាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនាយករដ្ឋ មន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងបានដាស់តឿនក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឱ្យកម្ទេចភ្លើង អាចបង្កជាអគ្គិភ័យដែលមានន័យប្រៀបប្រដូចទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋាន បើគ្មានការយកចិត្តទុកដាក់។

លោកកើត ឆែ បន្ថែមទៀតថា ឈរលើមូលដ្ឋាននេះសម្តេចតេជោហ៊ុន សែន តែងតែបានលើកទឹកចិត្តនិងបង្កើតឱ្យមាននូវយន្តការ ជាច្រើនទាំងនៅថ្នាក់ជាតិដោយឈរលើគោលការណ៍ឈ្នះ ឈ្នះជាមូលដ្ឋាននៃការផ្សះផ្សា ដើម្បីរក្សាបាននូវសុខដុមនីយកម្មក្នុងសង្គម។

លោកកើត ឆែ បានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ យុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនលោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា នឹងរួមគ្នាចុះហត្ថលេខានាពេលបន្តិចទៀតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អដក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។

ឆ្លៀតក្នុងឱកាសនេះ លោកជិន ម៉ាលីន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចរចាពិភាក្សា និងរៀបចំឡើងដោយជោគជ័យ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ។

គួរឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទ ឱ្យកាន់តែខិតកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនដល់គូភាគីវិវាទដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ព្រមទាំងរួមចំណែកជួយលើកកម្ពស់សុខដុមរនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេសជាតិផងដែរ៕
ដោយ ៖ ស្រីរ័ត្ន









-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


