ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង អំពាវនាវសភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថៃ ចុះជួយរកទីផ្សារកសិផលដល់កសិករ
ថ្លែងនៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍នៅរសៀលនេះ អ្នកឧកញ៉ា គិត ម៉េង បានអំពាវនាវដល់សភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថៃ ត្រូវជួយសម្របសម្រួលស្វែងរកទីផ្សារកសិផលដល់កសិករ ដែលកំពុងរាំងស្ទះដោយសារការបិទព្រំដែនដោយឯកតោភាគីពីភាគីថៃ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា សភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថែដែលមានខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យជាដើម ត្រូវយកចិត្តទុកដាក់ជួយកសិករ ដែលកំពុងទទួលរងផលប៉ះពាល់ពីការបិទព្រំដែនពីប្រទេសថៃ។

«ជាក់ស្ដែងនៅអំឡុងខែនេះផលពោតរបស់កសិករ អាចប្រឈមវិបត្តិទីផ្សារដោយសារត្រូវពឹងផ្អែកការនាំចេញទៅទីផ្សារប្រទេសថៃ»។
បើតាមអ្នកឧកញ៉ា តាមរយៈការជួយគាំទ្រពីសភាពាណិជ្ជកម្ម នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់កសិករលើការនាំចេញផលកសិកម្ម ដែលកំពុងរងគ្រោះពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបញ្ជាក់ថា ប្រទេសកម្ពុជាសំបូរផលកសិកម្ម ប៉ុន្តែខ្វះខាតការកែច្នៃ។ លោកលើកឡើងផលដំណាំ ដូចជា ពោត ដំឡូងមី ត្រូវបាននាំចេញទៅក្រៅប្រទេស ប៉ុន្តែបែរជាត្រូវបានកែច្នៃជាផលិតផលរួមទាំងជីកសិកម្មនាំចូលមកលក់ក្នុងប្រទេសវិញក្នុងតម្លៃមួយដ៏ខ្ពស់។
នៅចំពោះមុខក្រុមអ្នកជំនួញដែលចូលរួមនៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ក៏ដូចជាតំណាងសភាពាណិជ្ជកម្មមកពីទូទាំងប្រទេស អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជំរុញលើកទឹកចិត្តដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ចាប់យកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្មដែលលោកមើលឃើញថា វិស័យកសិកម្មអាចបង្កើតការងារបានយ៉ាងច្រើនដល់ពលរដ្ឋ ដែលជាប្រភពចំណូល និងអាចចូលរួមកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋទៅក្រៅប្រទេស៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


